តុលាការ​សម្រេច​ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ លើឈ្មោះ ទួន ហ៊ីង ខណៈ​យកកាំភ្លើងគំរាមបាញ់សម្លាប់ស្រ្តីជាប្រពន្ធ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​ បានឱ្យដឹងថា​៖ បន្ទាប់ពី​មានគណនេយ្យហ្វេសប៊ុកឈ្មោះ លី ហ័រ បានមានមតិយោបល់ក្នុងផេកផ្លូវការ ថា “នាងខ្ញុំសូមជម្រាបជូនដល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ. នាងខ្ញុំរងភាពអយុត្តិធម៌ណាស់ ដោយប្តីនាងខ្ញុំយកកាំភ្លើងគំរាមបាញ់សម្លាប់ខ្ញុំ.ហើយគាត់បានមកបាញ់ឪពុកនាងខ្ញុំមួយគ្រាប់ហើយគាត់និយាយថានឹងបាញ់សម្លាប់ចោលមួយពូជ.នាងខ្ញុំមានតែអង្វរឲ្យលោកពូជួយដល់នាងខ្ញុំដែលជាជនរងគ្រោះផង🙏🙏🙏🙏🙏” ។

លោកឧត្តមសេនីយ៍ស្នងការ​ បានមានប្រសាសន៍ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន ហ៊ីង យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់សង្កត់ធ្ងន់ថា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ លើឈ្មោះ ទួន ហ៊ីង តាមដីកាលេខ:៧០២ តពដ/២១ ចុះថ្ងៃទី០៩ កញ្ញា ២០២១ ចេញដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ពីបទ: ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន។ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print