លោក​ ហេង​ រតនា​៖​ សូមកុំយល់ច្រឡំថា​ នេះជាការហ្វឹកហ្វឺន សុនខ ហិតរកគ្រាប់រ៉ុកកែតក្នុងបំពង់ស្អីនោះ​ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺន សុនខ ឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩

ចែករំលែក៖

ភ្នំពេញ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១០ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​ សូមកុំយល់ច្រឡំថា​ នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុកកែតក្នុងបំពង់ស្អីនោះ​ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩ក្នុងចម្ងាយសុវត្ថិភាព​ណាមួយ សុនខហិតផ្ទាល់​ ហិតក្នុងបន្ទប់ម៉ាសុីនត្រជាក់​ ហិតនៅទីវាលទូទៅ..ហិតនៅខាងលេីខ្យល់​ ហិតនៅខាងក្រោមខ្យល់បក់……ជាដេីម។ ល។

លោក​អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានឱ្យដឹងទៀតថា​ ការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសទាមទារភាពឆ្លាតវាងវៃ​ ភាពជាក់ស្តែង​ និងការកត់ត្រាវាយតម្លៃ​ ដេីម្បីចងក្រងជាឯកសារប្រតិបត្តិការ!! ។
អរគុណសន្តិភាព! កូនខែ្មរអាចធ្វេីបាន!! ។

គួររម្លឹកផងដែរថា​ កាលពីថ្ងៃទី២៧​ ខែសីហា ឆ្នាំ​២០២១កន្លងទៅ​ លោក​ ហេង​ រតនា​ បានបង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ Training activities of COVID 19 Detection Dogs។

គួរបញ្ជាក់ថា​ លោក ហេង រតនា ធ្លាប់​បានបញ្ជាក់កន្លងមកថា​ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា​ បានប្រើប្រាស់ សុនខ សម្រាប់ប្រតិបត្តិការបោសម្អាតមីនផងដែរ ហើយសុនខ ហិតមីនរបស់កម្ពុជា ក៏បានចេញទៅប្រតិបតិ្តការ នៅក្រៅប្រទេសទៀតផង។​ ហេីយ​​សុនខ​ ដែលបានបញ្ជូនពីអង្គភាពស៉ីម៉ាក់ ទៅបម្រើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៉ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត៕

...

ដោយ​៖ ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print