ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។
លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកខាងលេីនេះ មានកម្លាំងចូលរួមសរុប ៤២នាក់ក្នុងនោះ៖ កម្លាំងអធិការនគរបាលខណ្ឌចំនួន ២៦នាក់, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន៨នាក់ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន ០៨នាក់។
ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៣២ គ្រឿង ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៦៨ គ្រឿង ។
– រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ ចំនួន ០០ គ្រឿង ។
– ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ ចំនួន ០០ គ្រឿង ។
– អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ១ដើម ម៉ាកCZP 10C 836886 ។
– សារធាតុញៀនឆ្លងកាត់ គ្មាន ។
គួរបញ្ជាក់ថាក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖សហការី