អគ្គិភ័យឆាបឆេះជាន់ទី៣ នៅលើអាគារក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស ខូចខាតសម្ភារ អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ជាន់ទី៣ លើអាគាក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពី
វេលាម៉ោង 09និង20នាទីព្រឹក ថៃ្ងសុក្រ 4កើត ខែភក្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស2565 ត្រូវនឹងថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021 នៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស អាគារលេខ2020 ផ្លូវជាតិលេខ5 ក្រុមទី11 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ: យ៉ន ទាយាទ ភេទប្រុសអាយុ45 ឆាំ្ន មុខរបរអ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ ។
ទីតាំងដែលអគ្គិភ័យឆាបឆេះខាងលើជា
ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ 08ម៉ែត្រx 20ម៉ែត្រ ។ចំពោះមូលហេតុ ឆាបឆេះខាងលើបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។

ក្នុងនោះធ្វើឲ្យខូចខាត គ្រឿងសម្ភារៈបរិក្ខារ ក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី3 រួមមាន ខ្នើយ ភួយ កម្រាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល 1ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើប្រើរថយន្តការិយាល័យអគ្គិភ័យ​ ចំនួន 15គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ 15ឡាន ស្មេីនឹង 60ម៉ែត្រគូប ។ ក្នុងនោះរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
រថយន្តក្រសួងមហាផ្ទៃ ចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង04 ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វា ចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡាន ស្មើនឹង 20ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន 01ឡាន ប្រើប្រាស់ទឹកអស់ចំនួន 01ឡាន ស្មើនឹង 06ម៉ែត្រគូប។ រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវ ចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 01ឡាន ស្មើនឹង 04ម៉ែត្រគូប។
ក្នុងនោះ ពន្លត់ចប់​ នៅម៉ោង​ 10និង45នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល៕

...

ដោយ៖និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print