ហើយឃុំខ្លួនជាច្រើនម៉ោង ដោយសារតែបានផ្សព្វផ្សាយ ស្តីពីការធ្វើបាតុកម្មនៅរដ្ឋធានីកាប៊ុល ។ អ្នកសារព័ត៌មានពីររូបដែលរងការវាយធ្វើបាបគឺលោក Nematullah Naqdi និងមិត្តរូមការងារ លោក Taqi Daryabi បានធ្វើការឲ្យសារព័ត៌មាន Etilaat Roz ត្រូវក្រុមតាលីបង់វាយកាលពីថ្ងៃទី៨ខែកញ្ញាក្រោយទៅផ្សព្វផ្សាយព័ត៌មានស្តី្រធ្វើបាតុកម្ម ទាមទារសិទ្ធិ។ អ្នកសារព័ត៌មានទាំងពីររូបខាងលើ បានលើកឡើងថា ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការប៉ូលិស ក្រោយមកកម្លាំងតាលីបង់បានប្រើប្រាស់ដំបង រំពាត់ខ្សែភ្លើង ដោយចោទប្រកាន់ពីការចូលរួមធ្វើបាតុកម្ម ។ អ្នកឯកទេសថតរូបសម្រាប់សារព័ត៌មាន Nematullah Naqdi បានលើកឡើងថា«ក្រុមឧទ្ទាមតាលីបង់ ដាក់ជើងលើក្បាលខ្ញុំជាន់សង្គត់ចុះហើយទាត់ក្បាលខ្ញុំ…ពេលនោះខ្ញុំគិតថាពួកគេនឹងសម្លាប់ខ្ញុំ»។ លោក Nematullah Naqdi ត្រូវបានក្រុមតាលីបង់ចាប់ខ្លួនភ្លាមៗ ពេលកំពុងថតរូប «ក្រុមតាលីបង់និយាយថាខ្ញុំគ្មានសិទ្ធិថតរូបឡើយ។ ពួកគេចាប់ខ្លួនមនុស្សទាំងអស់ដែលបានថតរូប ដោយយកទាំងទូរស័ព្ទនិង ម៉ាស៊ីនថត»។ នៅពេលនេះក្រុមតាលីបង់មិនទាន់ឆ្លើយសំណួរដែលសារព័ត៌មាន AFP បានចោទសួរនៅឡើយទេ។ ប៉ុន្តែក្រុមតាលីបង់ប្រកាសថា ការធ្វើបាតុកម្មគឺជារឿងខុសច្បាប់ លើកលែងតែទទួលបានការអនុញ្ញាតពីក្រសួងយុត្តិធម៌។ សារព័ត៌មាន AFP បានផ្សាយថា ការធ្វើបាតុកម្មគឺជាការសាកល្បង ដល់ការដឹកនាំរបស់ក្រុមតាលីបង់ ចាប់តាំងពីក្រុមនេះឡើងកាន់អំនាចនៅថ្ងៃទី ១៥ខែសីហា ដោយសន្យានាំមកនូវសន្តិភាពស្ថេរភាព និងគោរពសិទ្ធិស្ត្រ ៕ដោយ៖ធីរីណា
អ្នកកាសែត Nematullah Naqdi (ឆ្វេង) និង Taqi Daryabi ត្រូវបានក្រុមតាលីបង់ដោះលែងវិញបន្ទាប់ពីការឃុំខ្លួនអស់ជាច្រើនម៉ោង។ រូបថត៖ វ៉ាគីលកោះសារ / AFP
អ្នកយកព័ត៌មាន Nematullah Naqdi និង Taqi Daryabi បាននិយាយថាពួកគេត្រូវបានវាយប្រហារដោយក្រុមតាលីបង់ដោយដំបងឆក់ខ្សែភ្លើងនិងរំពាត់។ (រូបថត៖ AFP)