ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ចុះយកសំណាកអាជីវករផ្សារស្ទឹងមានជ័យថ្មី(ផ្សារត្រី) មានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះព័ត៌មានលម្អិតនិងផ្សព្វផ្សាយជូននៅពេលបញ្ចប់បេសកកម្ម របស់ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩។
សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
រហូតដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៦២នាក់ (ឆ្លងសហគមន៌: ៤៨២ និង នាំចូល: ១៨០) និងមានជាសះស្បេីយ ៤៩៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៩៥០៤ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៣៩០៤នាក់ និង ស្លាប់ថ្មី ១២នាក់ សរុបស្លាប់ ២០៤០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2302222 ស្មេីនឹង 135504 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា