សម្តេចតេជោ ហ៊ុនសែន :មានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ៖ តាមរយៈបទពិសោធន៍ដែលស្តែងចេញពីការវិវត្តនៃស្ថានការណ៍នយោបាយនៅប្រទេសអាហ្វហ្កានីស្ថាន និងទីកន្លែងផ្សេងៗទៀត , យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេសដទៃមិនអាចដើរតួជំនួសក្នុងការកសាងនេះបានឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេ ជោហ៊ុនសែន បានថ្លែងបញ្ជាក់ថា, ក្នុងន័យនេះ ខ្ញុំសូមគូសបញ្ជាក់ថា « ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព ចាត់ទុកសម្តេច ជាព្រះរស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកូនចៅគ្រប់គ្នា ដូចផ្តល់ឱសថទិព្វ និងទ្រព្យជីវិត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print