បងប្អូនដែលធ្លាប់ចូលហាងស្រីណែត គ្រឿងសមុទ្រក្រុងស្វាយរៀង និងផែស្ងួត សូងួន ក្រុងបាវិតសូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ព្រោះមានម្ចាស់ហាងនិងអ្នកបើករថយន្តមាន វិជ្ជមាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងស្រីណែត គ្រឿងសមុទ្រក្រុងស្វាយរៀង និងផែស្ងួត សូងួន ក្រុងបាវិតសូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ព្រោះមានម្ចាស់ហាងនិងអ្នកបើករថយន្តមាន វិជ្ជមាន។

រដ្ឋបាលខេត្តបញ្ជាក់ទៀតថា ដោយមាន បុរសឈ្មោះ ខន ឆេងលី អាយុ ២៥ឆ្នាំ មុខរបរអ្នកលក់គ្រឿងសមុទ្រ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានវិជ្ជមានកូវិដ១៩និងទីតាំងហាងស្រីណែត គ្រឿងសមុទ្រ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

និងបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយ
បុរសឈ្មោះ ឯម តារា អាយុ ២៨ឆ្នាំ មុខរបរអ្នកបើករថយន្តផែស្ងួត សូងួន  រស់នៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបនិងទីតាំង
ផែស្ងួត សូងួន ក្រុងបាវិត គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
​ សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print