ខេត្តឧត្ដរមានជ័យ៖ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នទីតាំងចំនួន ០៧កន្លែង ស្ថិតនៅ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជាក់ស្ដែងនៅក្នុងលិខិតរបស់រដ្ឋបាលខេត្ត បានសម្រេចប្រការ ១.
ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៧កន្លែង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១.ផ្ទះរបស់ឈ្មោះ ឡេង លាង ភេទប្រុស អាយុ ៦៦ឆ្នាំ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់
២.ផ្ទះរបស់ឈ្មោះ សិដ្ឋ រ៉ុង ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់
៣.ផ្ទះរបស់ឈ្មោះ លី វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់
៤.ទីតាំងសំណង់អគារវឌ្ឍនៈ ១០ជាន់ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង
៥.ទីតាំងផ្ទះជួលរបស់ឈ្មោះ មាស ស៊ីណា ស្ថិតនៅភូមិសំរោង សង្កាត់សំរោង
៦.ទីតាំងបន្ទប់ជួលរបស់ឈ្មោះ ជ័យ សុផល ស្ថិតនៅភូមិសំរោង សង្កាត់សំរោង
៧.ទីតាំងបន្ទប់ជួលរបស់ឈ្មោះ អ៊ុង ចាន់ណា ស្ថិតនៅភូមិសំរោង សង្កាត់សំរោង
ដោយឡែកប្រការ ២.
ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖
ហ៊ុមព័ទ្ធទីតាំងចំនួន ០៧កន្លែងខាងលើ
-ផ្អាកការចេញ-ចូលទីតាំងទាំងនេះ
-ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក
– ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ៕
ដោយ៖សហការី