ភ្នំពេញ ៖ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២១:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ជាក់ស្ដែងករណីបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណ: ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមក្មេងទំនើងទាំង៥នាក់ខាងលើ
១-ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
២-ឈ្មោះ ហន់ ហ៊ារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០J1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៤-ឈ្មោះ ឆឹល ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៥-ឈ្មោះ នុត សុធា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨ អគារទី៨ ជាន់ទី៨ ប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន ម៉ូតូចំនួន២គ្រឿងម៉ាក Honda Scoopy-I ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-8891 (ចាប់យកពីឈ្មោះ ឈ្មោះ ហេង ពិសិដ្ឋ និងម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-5488 (ចាប់យកពីឈ្មោះ ហន់ ហ៊ារ៉ូ)។
ក្រោយពីបានធ្វើការសាកសួរចប់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំដល់ក្រុមក្មេងទំនើងទាំង៥នាក់ខាងលើមិនឲ្យធ្វើសកម្មភាពបង្ហោះម៉ូតូលើកក្រោយទៀត ឡើយ ដោយបានហៅអាណាព្យាបាលឱ្យមកធានាត្រឹមត្រូវ ដើម្បីបានត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕
ដោយ៖ ស សម