រដ្ឋបាល​ខេត្ត​កណ្តាល​៖​ កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹក ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល (តាមរយៈប្រព័ន្ធវីដេអូ Zoom Moting) ។

ក្នុង​កិច្ចប្រជុំនេះ​ លើរបៀបវារៈ ដូចខាងក្រោម៖

-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សា
ខេត្ត
-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់
រដ្ឋបាលខេត្ត របាយការណ៍ស្តីពីការបិទបញ្ចប់ការចាក់ វ៉ាក់សាំងជុំទី១ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំ
ឡើង និងរបាយការណ៍នៃការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម
១៨ឆ្នាំ
-ពិនិត្យ ពិភាក្សា និងអនុម័ត លើគម្រោងថវិការដ្ឋបាលខេត្ត ឆ្នាំ២០២២
-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវា
រដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១
-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងពិភាក្សា ស្តីពីការរៀបចំបើកឱ្យដំណើរការសាលារៀនឡើងវិញ យោងតាមសេចក្តីណែនាំ
របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ៤៦អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១​ ស្តីពីការបង្រៀន និងរៀនតាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមាន
ហានិភ័យទាប៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print