នារីចាញ់បោកគេតាមហ្វេសប៊ុក ហើយបង្ហោះសារគំរាម បរិហាកេរ្តិ៍ លោក យក់ ឆេងហាក់ ប្រឈមចំណាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីដើម ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ តារាសម្ដែងនិងជាពិធីករវ័យក្មេង លោក យក់ ឆេងហាក់ បានធ្វើការបង្ហោះថាមានជនអនាមិកបានប្រើរូបលោកយកទៅបោកប្រាស់ចិត្តនិងលុយពីមនុស្សស្រីអស់រាប់ពាន់ដុល្លារ ដោយគ្រានោះដែរនៅលើបណ្ដាញសង្គម លោកបាននិយាយថានេះមិនមែនជាលើកទីមួយឡើយដែលជនខិលខូចប្រើប្រាស់រូបថតលោកទៅបង្កើត Account ក្លែងក្លាយ ដើម្បីយកទៅបោកប្រាស់លុយពីមនុស្សស្រី ក្រោមរូបភាពផ្សេងៗ។ បើទោះបីជាមានការបញ្ជាក់អំពីបញ្ហានេះ នារីនោះនៅតែបន្តបញ្ចេញសារដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសលោក ទើបពេលនេះលោកបានស្វែងរកផ្លូវច្បាប់ដើម្បីចាត់ការហើយ។ 

  តារាសម្តែង និងជាពិធីករលោក យក់ឆេងហាក់ ត្រូវបានអ្នកលេងបណ្តាញសង្គម២នាក់បានបង្ហោះសារចោទប្រកាន់មួយចំនួនថាលោកគឺជាជនបោកប្រាស់។ ទោះមានការបកស្រាយបញ្ជាក់ក្តីក៏គណនីឈ្មោះ អូន អ៊ូក និង Lama នៅតែបន្តព្យាយាមចោទប្រកាន់ និងតាមរំខានលោកជាបន្តបន្ទាប់ទើបពេលនេះលោកសម្រេចចិត្តស្វែងរកផ្លូវច្បាប់ដើម្បីចំណាត់ការលើករណីមួយនេះ។ តារាសម្តែងស្រស់សង្ហាញរូបនេះបានបញ្ជាក់ថាលោកក៏ធ្លាប់បានបង្ហាញការសោកស្ដាយខ្លាំងដែរដែលមានមនុស្សត្រូវចាញ់បោក និងរងគ្រោះអស់ប្រាក់ដោយសារតែជនខិលខូចបានប្រើប្រាស់រូបថតរបស់លោក ប៉ុន្តែជាយោបល់របស់លោក លោកស្នើសុំឱ្យជនរងគ្រោះត្រឡប់ទៅស្រាវជ្រាវគណនីនោះឡើងវិញ។ទោះជាយ៉ាងណាកន្លងទៅក៏មានសិល្បករមួយចំនួនត្រូវបានជនអនាមិកបានប្រើប្រាស់រូបថតស្រស់ស្អាតស្រស់សង្ហាទៅប្រើប្រាស់ដើម្បីបោកប្រាស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដូចគ្នាជាច្រើនរូបភាពរហូតអ្នកខ្លះបានសុខចិត្តផ្ញើប្រាក់ ទ្រព្យរបស់ឲ្យគេទាំងមិនដែលបានស្គាល់គេច្បាស់លាស់នោះ។ ការបញ្ជាក់នេះមិនស្ងប់ចិត្តដល់នារីដែលចាញ់បោកគេនោះឡើយទើបជម្រើសថ្មីលោករត់រកផ្លូវច្បាប់។

  យោងតាមសេចក្តីជូនដំណឹងរបស់លោក មេធាវី អាំង សុវណ្ណារ៉ា ដែលជាសមាជិកគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីការពារសិទ្ធិឲ្យលោក យក់ ឆេងហាក់ ដែលបានចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១នេះ ដែលសារព័ត៌មានយើងទទួលបាន បានធ្វើការប្រកាសជម្រាបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អូនអ៊ូក និងLa Ma ឱ្យបានជ្រាបថាកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ លោក យក់ ឆេងហាក់ បានទទួលសារពីម្ចាស់គណនីហ្វេសប៊ុកទាំងពីរខាងលើឆាតចូលគណនីកូនក្តីលោក ដោយបានធ្វើការចោទប្រកាន់មកកូនក្តីលោកថាជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vanna Rong Rath បានបោកប្រាស់លុយរបស់គាត់ ហើយបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។ កូនក្តីលោកបានបដិសេធចោលទាំងស្រុងចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អូនអ៊ូក និងLa Maដែលបានបញ្ចេញសារចោទប្រកាន់ដោយសរសេរថា បើស្អាតសង្ហាតែរូបឯចិត្តគំនិតអន់ជាងសត្វទៅទៀតខ្ញុំមិនចង់ផុសរូបអ្នកឯងទេព្រោះខ្ញុំដឹងថាអ្នកជាតារាល្បីអ្នកដែលគេស្គាល់ច្រើនតែគំនិតអ្នកថោកជាងសត្វទៅទៀតពេលមានបញ្ហាអ្នកឯងឲ្យខ្ញុំជួយដោះស្រាយគ្រប់យ៉ាងដល់ពេលចុងក្រោយវិញអ្នកឯងសម្តែងចរិកពិតចេញមកឲ្យគេស្គាល់ថាអ្នកជាមនុស្សកំពូលតារាបោកកុំគិតថាខ្ញុំមិនហ៊ានធ្វើអ្វីអ្នកឯងឲ្យសោះណា ខ្ញុំទុកឲ្យអ្នកល្បីសិនដល់ពេលណាអ្នកល្បីខ្លាំងដឹងថាមានរឿងអ្វីកើតឡើងហើយណា បើអ្នកដោះស្រាយរឿងលុយឲ្យខ្ញុំ បងប្អូនជួយស៊ែរអ្នកមួយផង!

  យោងតាមសេចក្តីជូនដំណឹងរបស់មេធាវីដដែលបានច្រានចោលករលើកឡើងនេះថាជារឿងមិនពិតឡើយ ដែលទង្វើម្ចាស់គណនីហ្វេសប៊ុកទាំងពីរមានគោលបំណងធ្វើការបរិហារកេរ្តិ៍ដោយអះអាងនូវព័ត៌មានមិនពិតក្នុងន័យឲ្យមានការភាន់ច្រឡំពីសំណាក់មហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក អ្វីដែលសំខាន់នោះគឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កូនក្តីលោកយ៉ាងធ្ងន់ធ្ងរ ហើយលោកនឹងចាត់វិធានការចំពោះម្ចាស់គណណនីយហ្វេសប៊ុកទាំងពីរខាងលើទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីមិនព្រមបញ្ឈប់រាល់សកម្មភាពនៃការបរិហាកេរ្តិ៍។ ប្រភពបន្តថា កូនក្តីលោករីករាយសហការជានិច្ចចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងពីរខាងលើប្រសិនបើពិតជាជនរងគ្រោះក្នុងករណីឆបោកពីគណនីឈ្មោះVanna Rong Rath ប្រាកដមែន ជាមួយគ្នានេះកូនក្តីលោកមានហ្វេសប៊ុកផ្លូវការតែមួយគត់ គឺYouk Chhenghak ហើយកូនក្តីលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបានបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់រូបឯកជនរបស់កូនក្តីលោកដោយមិនមានការអនុញ្ញាត និងមានចេតនាប្រើប្រាស់ក្នុងរូបភាពនយោបាយ៕

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print