​គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋសភា​ សម្រេចរ​បញ្ចូល​របៀបវារៈ​រុះរើ​គណៈរដ្ឋមន្ត្រី​ ទៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ ថ្ងៃ​ទី​៤​មេ​សា​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ ដែល​គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋសភា​ បាន​អនុម័ត​លើ​៦​ចំណុច​ ក្នុង​នោះ​គណៈកម្មាធិការ​មួយ​នេះ​ បាន​សម្រេច​ជា​ផ្លូវការ​ ក្នុង​ការ​បញ្ចូល​របៀបវារៈ​ បោះ​ឆ្នោត​គាំទ្រ​រុះរើ​គណៈរដ្ឋមន្ត្រី​ ទៅ​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ​ ដែល​ធ្វើ​ឡើង​ ជា​លើក​ដំបូង​សម្រាប់​លើក​ទី​៦​ នីតិកាល​៥​ នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្ន​នាំពាក្យ​រដ្ឋសភា​ ដែល​បាន​ធ្វើ​សន្និសីទកាសែត​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ថា​ នៅ​ថ្ងៃ​នោះ​(​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦)​ រដ្ឋសភា​នឹង​ពិភាក្សា​និង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ លើ​សំណើ​រុះរើ​គណៈរដ្ឋមន្ត្រី​ សម្រាប់​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​២៦​រូប​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ស្នើ​រុះរើ​គណៈរដ្ឋមន្ត្រី​ ពាក់កណ្តាល​អាណត្តិ​នេះ​ ក្នុង​នោះ​មាន​ ឧបនាយករដ្ឋមន្ត្រី​២​រូប​ និង​រដ្ឋមន្ត្រី​១​រូប​ ត្រូវ​បាន​បញ្ចប់​តំណែង​ ហើយ​ក៏​មានការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​នៅ​ក្រសួង​ចំនួន​៧​ រួម​ទាំង​តែងតាំង​រដ្ឋលេខាធិការ​នៅ​ក្រសួង​មួយ​ចំនួន​ទៀត​ ៕​

489f3ecb008fcd5f44103093a7381c7d

1147

sw

ដោយ៖ វិបុល​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print