លោក ឌី រ័ត្នខេមរុណ៖​ ចុះត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតថ្នា​ក់​ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ​ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័យ​ បានបញ្ជាក់នៅព្រឹក​ថ្ងៃពុធ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ លោកបានដឹកនាំក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ​ កាលពីរសៀលម្សិលមិញ ​ដោយ​ចុះត្រួតពិនិត្យ និង វាយតម្លៃនូវសាលា ACE សាខាចាក់អង្រែ និង សាខា អន្តរជាតិភ្នំពេញ ISPP ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានស្នើសុំបើកដំណើការឡើងវិញ នៅព្រឹក​ថ្ងៃនេះ។

ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ថា នាយកគ្រប់គ្រងសាលា ត្រូវគោរពតាមសេចក្ដីជូនដំណឹង លេខ ០៧៣/២១ សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ។ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសាលាគម្បីអនុវត្តដូចខាងក្រោម ៖

– គណះគ្រប់គ្រងសាលា និង លោកគ្រូ អ្នកគ្រូ បុគ្គលិក អនាម័យ សន្តិសុខ អ្នកពាក់ពន្ធ័ ត្រូវយកសំណាកទាំងអស់ ។

-គណះគ្រប់គ្រងសាលា ត្រូវពិនិត្យមើល សិស្សានុសិស្ស បានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ហើយឬនៅ ។

– សាលាត្រូវរៀបចំអោយមាន ប្រដាប់វាស់កំដៅ អាល់កុល ឬ ជែល និង សម្រាប់សិស្សានុសិស្ស ។

– គណះគ្រប់គ្រងសាលា ត្រូវធ្វើការណែនាំ អាណាព្យាបាលសិស្ស ត្រូវពាក់ម៉ាស់ពេលមកសាលារៀន ។

– គណះគ្រប់គ្រងសាលា មិនត្រូវ អោយមានអាហារដ្ឋានក្នុងសាលាជាដាច់ខាត ត្រូវណែនាំអាណាព្យាបាលសិស្ស វេចខ្ចប់អាហារសម្រន់ មកពីផ្ទះរួចជាស្រេច ។

– ត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល ។

– គណះគ្រប់គ្រងសាលា និង លោកគ្រូ អ្នកគ្រូ ត្រូវរាយការណ៍មកមូលដ្ឋានខណ្ឌ ជាបន្ទាន់ ប្រសិនបើសង្ស័យពីអាការះ សិស្សដែរមានសញ្ញាណាមួយពាក់ពន្ធ័ប្រភេទជំងឺ កូវីដ -១៩ ឬប្រភេទDelta ។

– គណះគ្រប់គ្រង សាលា ត្រូវ រៀបចំបន្ទប់ សង្គ្រោះបន្ទាន់ សំរាប់ជួយសង្គ្រោះ សិស្ស នៅពេលមានសញ្ញាសង្ស័យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print