ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង១៣និង២៥នាទី នៅចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង។ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងបានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ស្រលាភ ភេទស្រីអាយុ២១ ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតន: ក្រុង-ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតវត្ថុតាងបាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន ៤០ ថង់សង្ស័យមានសារធាតុញៀន
-ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែតមានត្រាអក្សWYសង្ស័យមានសារធាតុញៀនចំនួន០២ គ្រាប់
-ទូរស័ព្ទដៃចំនួន ១គ្រឿង
-សំភារះច្រករំលែកថ្នាំញៀនលក់មួយចំនួន
ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា