ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញត្រួតពិនិត្យបើកសាលារៀនវិទ្យាល័យទួលប្រាសាទសែនសុខ និងសាលារៀនក្នុងមូលដ្ឋានខណ្ឌ។ដែលនឹងត្រូវបើកដំណើរការរៀនឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីផ្អាកដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នៅព្រឹកនេះដែរលោកអភិបាលខណ្ឌ បានអញ្ជើញទៅពិនិត្យ សាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេស ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី និងបាននាំយកអំណោយផ្តល់ជូនដល់គណៈគ្រងសាលារួមមាន៖ មី៥កេស អង្ករ៥បាវ ទឹកត្រី៣យួរទឹកសុីអុីវ៣យួរ ត្រីខ៥យួរ ម៉ាសុីនបាញ់សំលាប់មេរោគ១គ្រឿង ទឹកថ្នាំសំលាប់មេរោគ១កាន ម៉ាស់១កេសធំ។
លោកម៉ូវ ម៉ានិត អភិបាលខណ្ឌ បានបញ្ជាក់ថា៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និងតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕
ដោយ៖ ចន្ទ លីហ្សា