ភ្នំពេញ, នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រតិភូរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមទាំងលោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យការបើកចូលរៀនថ្ងៃដំបូងនៅតាមវិទ្យាល័យចំនួន ០៣ នៅក្នុងមូលដ្ឋានខណ្ឌចំការមន រួមមានៈ -វិទ្យាល័យ ទួលទំពូង
-វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ
-វិទ្យាល័យ បឹងត្របែក
ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើរដល់សិស្សានុសិស្សអោយចូលរួមថែរក្សាអនាម័យ រក្សាគម្លាតពីគ្នានៅក្នុង-ក្រៅថ្នាក់ និងចូលរួមអនុវត្តរបស់រាជរដ្ឋាភិបាល “៣កុំ ៣ការពារ” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ន៕