ខេត្តស្វាយរៀង៖ បុរសម្នាក់មានសតិមិនប្រក្រតីនិងស្រវឹងស្រាផងបានចងករសម្លាប់ខ្លួនក្នុងបន្ទប់តែម្នាក់ឯងគ្មានអ្នកដឹងលុះព្រឹកឡើងបង្កការភ្ញាក់ផ្អើលពីក្រុមគ្រួសារទាំងព្រឹក។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះសឹប សំណាង អាយុ២៣ឆ្នាំ មយខរបរមិនពិតប្រាកដ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនគាត់គឺមានជំងឺសតិមិនប្រក្រតីយូមកហើយណាមួយចេះតែផឹកស្រាទើប បណ្ដាលអោយជំងឺមិនបានធូរស្រាលសោះស្តាប់តែនៅថ្ងៃកើតហេតុមិនឃើញចេញពីក្នុងបន្ទប់មានការសង្ស័យនិងស្រែកហៅមិនឆ្លើយតបទើបចូលទៅមើលឃើញចងកស្លាប់បាត់ទៅហើយ។
ប្រភពបន្តថា ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំខែ្សត្របានទទួលព័ត៏មាន ពីលោកម៉ម សូត្រ ជា
មេភូមិកណ្តាល បានរាយការណ៏ថា មានមនុស្សស្លាប់ដោយចងករ ភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍ បានសហការជាមួយកម្លាំងប៉ុស្តិនគរបាល និងលោកគ្រូពេទ្យមណ្ឌលសុខភាព បានចុះទៅដល់កន្លែង កើតហេតុបានពិនិត្យនិងធ្វើកោសល្យវិច្ចយ័ឃើញថាមានឈ្មោះសឹប សំណាង បានធ្វើ
ចងកសម្លាប់ខ្លួនឯង នៅក្នុងផ្ទះរបស់ខ្លួនក្នុងបន្ទប់ដេកតែម្នាក់ឯង ដោយជនរងគ្រោះបានយកខ្សែគោ ពណ៍ស ប្រវែងមួយ
ម៉ែត្រកន្លះចង និងបន្ទោងផ្ទះរបស់ខ្លួនបណ្តាល អោយស្លាប់ពិតប្រាកដមែន ខណ:មិនមានស្លាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ និងបានធ្វើតេស្តរកកូវិត១៩ ជា លទ្ធផល អវិជ្ជមាន ទើប ប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន