ខេត្តស្វាយរៀង, រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ
ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមក្រុង ស្រុកទាំង០៨។
រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែល មានកូនអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ឱ្យបានជ្រាបថា រដ្ឋបាលខេត្ត នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្ត ស្វាយរៀង ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០នាទី និងពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ យុទ្ធនាការជាស្ថាពរនៅតាមទីតាំង និងតាមវេន កាលបរិច្ឆេទ ដែលរៀបចំដោយរដ្ឋបាល ក្រុង ស្រុក មានដូចខាងក្រោម:
បញ្ជាក់ ៖ បងប្អូនប្រជាពលរដ្ឋ ឬអាណាព្យាបាលត្រូវជូនកូនមកទទួលចាក់វ៉ាក់សាំង និងសូមយកភ្ជាប់ ជាមួយនូវសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅគ្រួសារ ។
ទន្ទឹមនេះមុនពេលជូនកូនទៅចាក់វ៉ាក់សាំង ចំពោះកូនៗដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្ដាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមទៅពិនិត្យសុខភាពជាមុនសិន ជៀសវាងប៉ះពាល់ ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ”៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន ៕
ដោយ, សិលា