រដ្ឋបាលខេត្តសៀមរាប​៖​ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្តសៀមរាប​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ (ដែលមានឈ្មោះដូចខាងក្រោម) ដែលមិនបានបំពេញកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។

សូមបញ្ជាក់ថា បងប្អូនទាំង១៦នាក់បំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាកមិនបានបង្ហាញមុខយកសំណាក។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូនដូចមានរាយនាមខាងលើ សូមរួសរាន់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាកនៅតាមទីតាំងដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំ។

ដោយ​ឡែក​ក្នុងករណី មិនរួសរាន់មកយកសំណាកតាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១។

ដោយ​ឡែក​ប្រសិនបើ​បងប្អូន​ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំង១៦នាក់ខាងលើចូលរួមសហការយកសំណាកឱ្យបានទាន់ពេលវេលាកុំបីខាន៕ដោយ៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​នេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print