មន្ត្រីការទូតអាហ្វហ្គានីស្ថានរាប់រយនាក់ពេលអស់ប្រាក់ចាយវាយកំពុងរសាត់អណ្តែតនៅក្រៅប្រទេស

ចែករំលែក៖

មន្ត្រីការបរទេសអាហ្វហ្គានីស្ថានរាប់រយនាក់នៅក្រៅប្រទេសប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែ អស់ប្រាក់ដើម្បីដំណើរការ ហើយមិនអាចវិលត្រឡប់មកប្រទេសបានវិញឡើយ ព្រោះខ្លាចក្រុមតាលីបង់។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ ខែកញ្ញា បានផ្សាយថា ក្រោយពេលក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន ធ្វើឲ្យមន្ត្រីការទូតនៅក្រៅប្រទេសធ្លាក់នៅក្នុងដំណាក់កាលលំបាកបំផុត។ បើមន្ត្រីទាំងនោះបន្តនៅក្រៅប្រទេសគឺមិនមានប្រាក់សម្រាប់ឡើយ ហើយបើវិលត្រឡប់មកប្រទេសវិញអាចខ្លាចក្រុមតាលីបង់ធ្វើបាប។ កន្លងមកនៅថ្ងៃទី១៤ខែកញ្ញា ក្រុមតាលីបង់បានផ្ញើសារទៅកាន់បណ្តាស្ថានទូតទាំងអស់នៅក្រៅប្រទេសឲ្យបន្តការងាររបស់ខ្លួនដូចដើម ។ រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថានក្រោមរដ្ឋកាលដឹកនាំរបស់តាលីបង់ លោក Amir Khan Muttaqi បានបញ្ជាក់ថា អាហ្វហ្គានីស្ថានបានចំណាយប្រាក់ជាច្រើនទៅលើមន្ត្រីការបរទេស ។ ដូច្នេះពួកគាត់គឺជាទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន។ មន្ត្រីការបរទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នបានលើកឡើងថា មានមនុស្សប្រមាណ៣០០០នាក់ធ្វើការនៅតាមបណ្តាស្ថានទូតរបស់ប្រទេសនេះនៅក្រៅប្រទេស។ ប៉ុន្តែបុគ្គលិកស្ថានទូត៨រូបរបស់អាហ្វហ្គានីស្ថានប្រចាំនៅក្នុងប្រទេសកាណាដា អាល្លឺម៉ង់ ជប៉ុន បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ពួកគាត់ពិតជាអស់សង្ឃឹមណាស់។ មន្ត្រីការទូតអាហ្វហ្គានីស្ថានប្រចាំនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បានលើកឡើងថា «មិត្តភក្តិរួមការងាររបស់លោកនៅក្នុងប្រទេសជាច្រើនបានស្នើដល់ប្រទេសដែលខ្លួនកំពុងធ្វើការ ស្នើសុំបន្តរស់នៅក្នុងប្រទេសនោះបន្តទៀតជាជនភៀសខ្លួន» ។ លោកបានលាក់ឈ្មោះដោយបារម្ភខ្លាចប្រពន្ធនិងកូនស្រី៤នាក់នៅក្នុងទីក្រុងកាប៊ុលជួបគ្រោះថ្នាក់៕ដោយ៖ធីរីណា

...

រូបថត៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print