រដ្ឋាភិបាលតាលីបង់ ស្នើឲ្យលុបឈ្មោះបណ្តាមេដឹកនាំចេញពីបញ្ជីខ្មៅ

ចែករំលែក៖

ប្រទេសអេមីរ៉ាតអុីស្លាមអាហ្វហ្កានីស្ថាន (Islamic Emirate of Afghanistan) (IEA)បានស្នើដល់អង្គការសហប្រជាជាតិ ទទួលស្គាល់រដ្ឋាភិបាលថ្មី និងលុបឈ្មោះបណ្តាមេដឹកនាំរបស់តាលីបង់ចេញពី បញ្ជីខ្មៅ និងលុបទណ្ឌកម្មដែលសហគមន៍អន្តរជាតិបានអនុម័តដាក់ទៅលើក្រុមតាលីបង់ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ IEA លោក Sarajudin Haqqani បានជួបជាមួយតំណាងអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Deborah Lyons ក្នុងទីក្រុងកាប៊ុលនាថ្ងៃទី ១៥ខែកញ្ញា ។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានស្នើសុំលុបទណ្ឌកម្មដល់ក្រុមតាលីបង់។
នៅក្នុងឆ្នាំ ២០២១នេះចាប់តាំងពីអាមេរិក ប្រកាសពីគម្រោងដកទាហានចេញពីអាហ្វហ្គានីស្ថាន មានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ៦៣៤,០០០នាក់ ភៀសខ្លួនចេញពីប្រទេស ដោយសារជម្លោះក្នុងឆ្នាំ២០២១នេះ។
តាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦៣៤,០០០នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ដោយសារជម្លោះនៅឆ្នាំ២០២១នេះ។
ជនជាតិអាហ្វហ្គានីស្ថានសរុបចំនួន ៦៣៤,៨០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមាន ២៨២,២៤៦នាក់បានទទួលជំនួយចាំបាច់រួចរាល់។ ទន្ទឹមនឹងនេះ បើតាមតួលេខដែលផ្តល់ដោយ OCHA ជនជាតិអាហ្វហ្គានីស្ថានជាង ២៨,០០០នាក់ក៏បានរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស នៅក្នុងឆ្នាំ២០២១នេះផងដែរ។
ជុំវិញបញ្ហានេះ ក្រុមមន្រ្តី និងក្រុមភ្នាក់ងារមនុស្សធម៌អាហ្វហ្កានីស្ថាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពរស់នៅរបស់ក្រុមគ្រួសារ ដែលត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចកាលពីពាក់កណ្តាលខែសីហាមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់ស្ត្រី និងកុមារជាច្រើន ដោយសារតែពួកគេមិនមានលទ្ធភាព ចូលទៅកាន់មណ្ឌលសុខភាព និងសាលារៀន៕ ដោយ៖សាធី

...


ជនជាតិអាហ្វហ្គានីស្ថានជាច្រើនកំពុងសម្រុកទៅព្រលានយន្តហោះនិងតំបន់ព្រំដែនក្នុងក្តីសង្ឃឹមថានឹងអាចចាកចេញពីប្រទេសនេះបានយ៉ាងឆាប់រហ័ស។ រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print