ភ្នំពេញ, នៅក្នុងសន្និសីទកាសែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឲ្យក្រុមអគតិមួយចំនួនថា តែងតែបានជេរប្រមាថការដឹកនាំរបស់សម្តេចថា ជាការដឹកនាំកុម្មុយនីស្ត ប៉ុន្តែពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើកុម្មុនីស្តទៅវិញ ខណៈពួកទាំងនោះមិនទាន់ដឹងទាំងសេដ្ឋកិច្ចផែនការណ៍ និងទីផ្សារសេរីផងនោះ។
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យ លោកបណ្ឌិត សភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយមិត្តចិន ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតខ្មែរយើងបានត្រឡប់ទៅសិក្សាប្រទេសចិនវិញ បន្ទាប់ពីពួកគាត់បានសម្រេចមកខ្មែរវិញ ក្នុងអំឡុងពេលដែលមានករណីផ្ទុះកូវីដ១៩ ខ្លាំងនៅប្រទេសចិន។
សូមបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំង២ដូសរួច ត្រូវតែមានចាក់ដូសទី៣ ។
ឆ្លើយនឹងសំណួរពាក់ព័ន្ធប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើង អាចនឹងចាក់វ៉ាក់សាំងដូសទី៤ បន្តទៀតបានឬទេ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ដូសទី៤ ចាក់បានឬមិនបាន គឺវាអាស្រ័យលើការវិវត្តជាក់ស្តែង និងប្រសិទ្ធភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។
ដោយឡែកក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ពីម្សិលមុិញ ក្រសួងសុខាភិបាលក៏បានលម្អិតថា, រហូតដល់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៩៣នាក់ (ឆ្លងសហគមន៌: ៥៨១ និង នាំចូល: ១១២) និងមានជាសះស្បេីយ ៤៤៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០២១៣៦ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៥៨១០នាក់ និង ស្លាប់ថ្មី ១១នាក់ សរុបស្លាប់ ២០៧៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2327705 ស្មេីនឹង 137004 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា