លោក ឃឹម ស៊ុនសូដា អំពាវនាវដល់មាតា បិតា បញ្ជូនកូន ចៅអាយុពី៦ ឆ្នាំដល់១២ ទៅចាក់វ៉ាក់ សាំង នៅទីតាំង៥កន្លែង ក្នុងទឹកដីខណ្ឌកំបូលឲ្យបានគ្រប់ៗគ្នានៅថ្ងៃ១៧កញ្ញា ដល់ ៣តុលា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើការអំពាវនាវដល់មាតាបិតា បញ្ជូនកូន ចៅអាយុពី៦ ឆ្នាំដល់១២ ទៅចាក់វ៉ាក់ សាំង នៅទីតាំង៥កន្លែង ក្នុងទឹកដីខណ្ឌកំបូល ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃ១៧នេះត៏ទៅ ។ លោក ឃឹម ស៊ុនសូដា បានអំពាវនាវបែបនេះ កាលពីថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ ក្នុងឱកាស ចុះពិនិត្យការបេីក យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារអាយុ៦​ ឆ្នាំដល់​ក្រោម១២​ ឆ្នាំនៅវត្ដកំបូល ជាមិត្ដរូបតំណាង ឲ្យមណ្ឌលចាក់វ៉ាក់សាំងទាំង៥​ទីតាំង​ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល​។
ក្នុងឱកាសនេះ​ ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ​ដែលជាមាតា បិតា​ អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង​ មានសេចក្តីត្រេកអរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនដល់កុមារ ដេីម្បីការពារសុខមាលភាពកុមារ​ បង្កេីតភាស៊ាំ​ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដេីម្បី មានលទ្ធភាពបេីកសាលារៀនឡេីងវិញ​នាពេលឆាប់ខាងមុខ​ ។
សូមបញ្ជាក់ថា​៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ​ ដែលមានអាយុចាប់ពី​ ០៦​ ដល់ក្រោម១២​ ឆ្នាំ​ដូសទី១​ គឺចាប់ពីថ្ងៃទី១៧​កញ្ញា​ដល់ថ្ងៃទី០៣​ខែតុលា​ ឆ្នាំ ២០២១។ដូចនេះ​សូម​បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌកំបូលដែលមានកូនៗ​ ឬក្មួយ​ ដែលមានអាយុចាប់ពី​០៦​ ដល់ក្រោម​១២ឆ្នាំ​ អញ្ជេីញទៅទំនាក់ទំ នងជាមួយរដ្ឋបាលសង្កាត់ទាំង០៧ដេីម្បីបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩បានទាំងអស់គ្នា៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print