ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ស្រាវជ្រាវ ឃាត់ខ្លួនបានករណី រំលោភលើទំនុកចិត្ត(ប្រើល្បិចខ្ចីម៉ូតូយកទៅស៊ីគ្រឿងបន្លាស់) ។ កាលពី ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ ម៉ោង១១ និង០០នាទី នៅចំណុចក្នុងបរិ វេណបុរីវ៉ារីណាសែនសុខ ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ នគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានអោយដឹងថា៖ កាលពីថ្ងៃទី១៥-០៩-២០២១ ម៉ោង ១៨ និង០០នាទីជនសង្ស័យ០១នាក់ឈ្មោះ នីម ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអ៊ីវ៉ាន់ អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ប្រើល្បិច ខ្ចីម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GO-1299 របស់ជនរងគ្រោះឈ្មោះ រ៉ន ស៊ីណែត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ២ មានជ័យ ។ សម្ភារៈបាត់បង់ស្លាកលេខម៉ូតូ ០១មានលេខភ្នំពេញ 1GO-1299 , របស់ជនរងគ្រោះ , សម្ភារៈបន្សល់ ទុក ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៨ របស់ជនរងគ្រោះ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា