ឃាត់ខ្លួនស្រ្តីចំនួន៨នាក់  នាំគ្នាលេងល្បែងស៊ីសងមិនខ្លាចឆ្លងរាលដាលជំងឺកូវីដ-19

ចែករំលែក៖

ខេត្តបាត់ដំបង÷ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុងអង្គភាព បង្រ្កាប អ្នកប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ១កន្លែង នៅចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ដោយឃាត់អ្នកប្រព្រឹត្តចំនួន០៨នាក់សុទ្ធតែស្រីៗទាំងអស់ ព្រមទាំងរឹបអូសបៀ២ហ៊ូនិងលុយមួយចំនួន។
សមត្ថកិច្ចនគរបាលស្រុកសំឡូត បានឲ្យដឹងថា ក្រោយឃាត់ខ្លួនស្រ្តីញៀនល្បែងចំនួន០៨នាក់នេះសមត្ថកិច្ចបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងបន្តទៀត ព្រមទាំងអប់រំណែនាំឲ្យយល់ពីការប្រមូលផ្តុំគ្នានាំឲ្យឆ្លងជំងឺកូវីដ១៩ ខណ: ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់នៅឡើយ ដូចជាប្រមូលផ្តុំគ្នាលេងល្បែងបែបនេះឯង។ បន្ទាប់មកទើបអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print