ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៦ឆ្នាំតែមិនបានសម្រេច កាលពីថៃ្ងទី១៧ ខែកញ្ញា ឆាំ្ន២០២១ វេលាម៉ោង១៧:៣០នាទីល្ងាច នោចំណុចផ្ទះជួល ក្នុងក្រុម៨ ផ្លូូវលេខ៦០ ភូមិផ្សារតូចសង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះអាយុ១៦ឆាំ្ន ជនជាតិខែ្មរ មានទីលំនៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរនៅផ្ទះ ។
ចំណែកជនសង្ស័យឈ្មោះយឿន ជា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ ( មានសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ។
សម្ភារដែលសមត្ថកិច្ចដកហូតមានកាំបិតបុ័ងតោចំនួន០១ និងទួណឺវីស០១។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថៃ្ងទី១៧ ខែកញ្ញាឆាំ្ន២០២១ វេលាម៉ោង១៦:២០នាទី ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ ស្រាប់តែជនសង្ស័យត្រូវជាពូថៃ្ល បានទាញទា្វរចាក់សោ រួចឡើងទៅចាប់ជនរងគ្រោះរំលោភ និងយកកាំបិតបុ័ងតោគំរាមជនរងគ្រោះមិនឱ្យស្រែក តែត្រូវជនរងគ្រោះចាប់កាំបិតបានប្រតាយប្រតប់គ្នាធ្វើឱ្យជនសង្ស័យខឹងក៏បានវាយនិងចាប់ហែកខោជនរងគ្រោះប្រុងធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ហើយជនរងគ្រោះបានស្រែកឱ្យគេជួយផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍ធាក់ទ្វារចូលទៅចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា