ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានអ្នកស្លាប់ដោយកូវីដ ១៩ ជាង ៨ពាន់នាក់

ចែករំលែក៖

នៅរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ១៩ថ្មីចំនួន 549.400 នាក់ និងស្លាប់ដល់ទៅ8.374 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកកើនឡើងដល់ទៅ 228.362.301 នាក់ និងស្លាប់កើនឡើង 4.692.189 នាក់។ ប្រទេសតំបន់អាស៊ី នៅតែជាតំបន់ឆ្លងកូវីដ ១៩ ខ្លាំងជាងគេនៅលើពិភពលោក។ ទង់ពណ៌សដោតនៅទីលានជាតិ (National Mall)ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ីអាមេរិក នៅថ្ងៃទី ១៧ខែកញ្ញា ឆ្នាំ២០២១ មានរហូតដល់ទៅជាង ៦៩០ពាន់ទង់ស ដើម្បីជាការគោរពដល់ជនរងគ្រោះស្លាប់ដោយកូវីដ ១៩ ក្នុងទឹកដីអាមេរិក។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាមេរិករកឃើញមានករណីឆ្លងកូវីដ ១៩ សរុប ១៥៧,៩២៥នាក់ និងស្លាប់១,៩៣៨នាក់ ក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤២,៧៩៩,៩០៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៩០,៧១៤នាក់ និងជាសះស្បើយឡើងសរុប ៣២.៤៣លាននាក់។ ករណីឆ្លងកូវីដ ១៩ នៅអាមេរិកបានកើនឡើងខ្ពស់បើទោះបីបានចាក់វ៉ាក់សាំងច្រើនហើយក្តី។ អ្នកឆ្លងកូវីដ ១៩ ភាគច្រើនទៅលើពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៤លានដូស ក្នុងនោះប្រជាជន ២១១.១លាននាក់ (៦៤.៣%) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨០.៥៧លាននាក់ (៥៥%) បានទទួលការចាក់គ្រប់ចំនួនពីរដូស ៕ដោយ៖ធីរីណា

បុគ្គលិកពេទ្យផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់ប្រជាជននៅស្ថានីយ៍ចាក់វ៉ាក់សាំងមួយក្នុងទីក្រុងបាងកកប្រទេសថៃថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ ។ (រូបថត៖ Xinhua)

...

ទង់ពណ៌សនៅលើទីលានជាតិនៅវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិកថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ ទង់ពណ៌សជាង ៦៦០.០០០ ត្រូវបានគេដាំនៅទីនេះដើម្បីរំលឹកដល់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិក។ (រូបថត៖ Xinhua)

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print