ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការ ចំពោះកិច្ចចាក់វាំកំលាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាំកំលាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងចាប់ផ្ដើម យុទ្ធនាការចាក់វាំកំលាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដួសជំរុញ” ជូនដល់បុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ សំដៅបង្កើតឱ្យបាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ” ទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ក៏ដូចជាដើម្បីត្រៀមលក្ខណះសម្រាប់ការរស់នៅ ជាមួយជំងឺកូវីដ-១៩ តាមបែបប្រក្រតីភាពថ្មី ឈានឆ្ពោះទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួសរាន់មកទទួលវា៉ក់សាំង ដួសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុង ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់តារាងឧបសម្ព័ន្ធ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវចាំបាច់ រួមមាន៖ – ប័ណ្ណចាក់វាក់សាំងកូវីដ-១៩
– ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក-កម្មករ ឬ លិខិតផ្សេងៗដែលបញ្ជាក់ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វាំក់សាំងនាពេលកន្លងមក
– ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវា៉ក់សាំងដូសជំរុញ ឬ ដូសទី៣ ពោលគឺធានានូវតម្លាតរយៈពេល ០៤ (បួន) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វាក់សាំងដូសទី១ ។
ជាមួយគា្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោក-លោកស្រី ដែលជាប្រធានក្រុមហ៊ុន-សហគ្រាសក្នុងផ្នែក ដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងភាគីពាក់ព័ន្ធ ត្រូវជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់បុគ្គលិក-កម្មករ កំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលគ្រប់លក្ខខណ្ឌ នៃការទទួលចាក់វា៉ក់សាំងដូសជំរុញ ឬ ដូសទី៣ ឱ្យទៅទទួលវាំកំសាំងបានទាន់ពេលវេលាកំណត់ កុំបីខាន។
ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវា៉ក់សាំង ចំពោះបុគ្គលិក-កម្មករទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់គេស្ករហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំ ប្រតិបត្តិរបស់ក្រសួងសុខាភិបាល អញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ នៅតាមទីតាំងយកសំណាក របស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេល អញ្ជើញមកទទួលវា៉ក់សាំង សូមបុគ្គលិក-កម្មករចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបុគ្គលិក-កម្មករ ដែលកំពុង បម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងមូលដ្ឋានរាជធានី ភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់អញ្ជើញមកទទួលវា៉ក់សាំងដូសជំរុញដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា