លោក សោម ពិសិដ្ឋ៖​ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី​​ ៦ឆ្នាំ ដល់ក្រោម​ ១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកែប

ចែករំលែក៖

ខេត្ត​កែប​៖​ លោក សោម ពិសិដ្ឋ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងលោកស្រី​ បានអញ្ចេីញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី​​ ៦ឆ្នាំ ដល់ក្រោម​ ១២ឆ្នាំ ដែលដំណើរការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅ បរិវេណសាលាក្រុងកែប​ និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប​ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១​នេះ។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនាឱកាសនោះ​ លោក​ សោម​ ពិសិដ្ឋ​ មានប្រសាសន៍ថា​ ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កុមារ​របស់យេីង ព្រោះថាវ៉ាក់សាំងទាំងនេះអាចជួយការពារកុមារពីជំងឺកូវីដ-១៩ ដោយបានបង្កេីតភាពសុំា ក្នុងអំឡុងពេលដែលកូនកូនរបស់បងប្អូនចាប់ផ្ដេីមការសិក្សានៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត​ ជាការកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រិតទៀបបំផុត។

លោកអភិបាលខេត្ត​​ បានបន្ថែមទៀតថា​ គុណភាពនៃវ៉ាក់សាំង​ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានផ្ដល់ជូនសម្រាប់ចាក់តាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ​ គឺមានគុណភាពល្អ​ និងប្រសិទ្ធភាព​ ដូច្នេះហើយសូមអោយបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខមាលភាព​ របស់បងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់ពេលវេលា និងបន្តផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋរបស់យេីងនាំកូនៗមកទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត​ ក៏បានផ្ដាំផ្ញើដល់បងប្អូនដែលជាមាតាបិតារបស់កុមារទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ រួចហើយ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣ការពារ ៣កុំ​ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល
ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត​កែប​ ឱ្យបានជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកអភិបាលខេត្ត​ ក៏បានឧបត្ថម្ភនូវសម្ភារ:ភេសជ្ជៈ​ ជូនដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង​ ដោយទីតាំងនីមួយៗ ទទួលបាន៖​ មី៥កេស​,​ ទឹកសុទ្ធវីតាល់២៥កេស,​ កូកាកូឡា៥កេស,​ ម៉ាស់៥០ប្រអប់​,​ ជែលលាងដៃ ៥ដប(ធំ) និងថវិកា ១,០០០,០០០៛ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print