​ផលិតករថា លី សៀវ​ម៉ី ​អាចមានសង្ឃឹមល្បីច្រើន

ចែករំលែក៖

ភ្នំពេញ៖ ​បើទោះបីជាកញ្ញា លី សៀវ​ម៉ី ទើបចូលប្រឡូក្នុងការងារសិល្បៈក្នុងរយៈពេលខ្លីពិតមែន ប៉ុន្ដែ​គេ​សង្កេតឃើញថា ទេពកោសល្យ​សិល្បៈ​របស់​នាង​ពិតជា​មិន​អន់​នោះទេ​។ អ្នកជំនាញផ្នែកសិល្បៈបានលើកឡើងថា នាងអាចនឹងមានអនាគតល្អជាមួយនឹងការងារសិល្បៈ ខណៈដែលទម្រង់មុខ ដងខ្លួន និងសប្បុរស្រស់ថ្លារបស់នាងអាចនឹងឈានដល់តំណែងតួឯក។

តារាសម្តែងវ័យក្មេង លី សៀវម៉ី ទើបនឹងសម្រេចចិត្តចូលប្រឡូក្នុងការងារសិល្បៈក្រោយពីនាងចាកចេញពីទឹកដីកំណើតមកបម្រើការងារនៅក្នុងក្រុមហ៊ុនមួយនៅរាជធានីភ្នពេញ។ នាងបញ្ជាក់ថា ក្រោយពីការងារមិនជារវល់ច្រើននាងឆ្លៀតពេលប្រឡូកក្នុងអាជីពសិល្បៈតាមការណែនាំរបស់រៀមច្បងមួយចំនួន និងស្របតាមការស្រលាញ់របស់នាងកាលពីកុមារមកម្ល៉េះ។ នាងបញ្ជាក់ថា ទោះមិនទាន់មានការងារច្រើនក្តីប៉ុន្តែនាងទទួលបានការកោតសរសើរច្រើនពីក្រុមផលិតករ សិល្បករ ថានាងអាចនឹងមានឱកាសច្រើនៗក្នុងការដណ្តើមបានទីផ្សារការងារនៅពេលខាងមុខប្រសិនបើនាងពង្រឹងសមត្ថភាពសម្តែងបន្ថែមឲ្យកាន់តែខ្លាំងជាងនេះ។ នាងបញ្ជាក់ថា ការចូលប្រឡូកសិល្បៈភ្លាមនាងទទួលបានឱកាសភ្លាមៗផងដែរ បើទោះបីជាតារាសម្តែងរាយរង មិនធំដុំក្តី។ នាងថាវាគឺជាឱកាសសម្រាប់នាងពង្រឹងសមត្ថភាពបន្ថែម។

ក្រុមអ្នកផលិតមួយចំនួនបានកោតសរសើរពីរូបសម្រស់ ទម្រង់មុខ ស្រស់សោភា ពីធម្មជាតិរបស់តារាស្រីថ្មីរូបនេះថា នឹងអាចមានឱកាសទទួលបានការងារច្រើនទៅថ្ងៃអនាគត ប្រសិនបើនាងប្រឹងប្រែងជាងនេះ។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងគ្រាដែលនាងត្រូវបានមន្ត្រីសមាគមទូរទស្សន៍អញ្ជើញនាងឲ្យចូលរួមក្នុងកម្មវិធីរាំកម្សាន្តសម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងដែរ។ ថ្មីៗនេះនាងក៏បានបង្ហាញខ្លួនក្នុងកម្មវិធីរាំកម្សាន្តសម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិដែលរៀបចំផលិតដោយស្ថានីយទូរទស្សន៍CTN និងដឹកនាំដោយអ្នកនាង យុគ ចិន្តាផងដែរ៕

IMG_0457

IMG_0441

IMG_0126

IMG_0117

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print