ចិននិងរុស្ស៊ីជំរុញឲ្យក្រុមតាលីបង់រក្សាការសន្យាស្តីពីសន្តិសុខ

ចែករំលែក៖

ថ្នាក់ដឹកនាំរុស្ស៊ីនិងចិនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ រក្សាសន្តិភាពជាមួយប្រទេសជិតខាង ក៏ដូចជាប្រយុទ្ធប្រឆាំងភេរវកម្មនិងការជួញដូរគ្រឿងញៀន ។

ចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO ដែលបានរៀបចំធ្វើឡើងនៅទីក្រុង Dushanbe នៃប្រទេសTajikistan លោកពូទីន
បានបញ្ជាក់ថា «នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីរក្សាការសន្យាស្តីពីការនាំមកនូវជីវភាពរស់នៅធម្មតា និងមានសន្តិសុខពេញលេញ។ តាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី បណ្តាប្រទេសទាំងអស់គួរតែសហការជាមួយអាហ្វហ្គានីស្ថានថ្មី។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមអនឡាញនោះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់ថា «ចាំបាច់ត្រូវតែជំរុញឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបង្កើនរបបនយោបាយទូលំទូលាយនិងទប់ស្កាត់រាល់សកម្មភាពវាយប្រហារភេរវកម្ម និងរស់នៅដោយសន្តិភាពជាមួយប្រទេសជិតខាង។
រដ្ឋាភីបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានបញ្ជាក់ថា ប្រទេសទាំងពីរគឺជាតួអង្គយ៉ាងសំខាន់នៅក្នុងប្រទេសតំបន់អាស៊ីភាគកណ្តាល ក្រោយអាមេរិកដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយក្រុមតាលីបង់ឡើងដឹកនាំប្រទេសវិញ។
ចិនជាប្រទេសមានព្រំដែនជាប់អាហ្វហ្គានីស្ថានប្រវែង ៧៦គីឡូម៉ែត្រ។ ប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ SCO បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការវិលត្រឡប់មកកាន់អំណាចវិញរបស់ក្រុមតាលីបង់។ ប្រទេសនេះមានព្រំដែនជាប់អាហ្វហ្គានីស្ថានប្រវែងដល់ទៅ ១៣៥៧គីឡូម៉ែត្រ ។
ប្រធានាធិបតី Tajikistan លោក Emomali Rakhmon បានលើកឡើងនៅក្នុងកិច្ចប្រជុំSCO ដោយអំពាវនាវឲ្យបង្កើនសន្តិសុខដ៏គួរឲ្យទុកចិត្តនៅតាមព្រំដែនជាប់អាហ្វហ្គានីស្ថាន ដើម្បីបញ្ចៀសក្រុមភេរវកម្មពង្រីកទីតាំង៕ដោយ៖ធីរីណា

ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀពូទីននិងមេដឹកនាំចិនស៊ីជីនពីងបាននិយាយតាមអ៊ិនធរណេតនៅឯកិច្ចប្រជុំកំពូលនៃអង្គការអេសស៊ីអូ។ប្រភពរូបថត៖Baophapluat.vn

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print