អគ្គិភ័យឆេះផ្សារដំបូលខៀវបង្កការភ្ញាក់ផ្អេីលទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានលេបត្របាក់ផ្សារដំបូលខៀវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១នេះស្ថិតនៅចំណុចផ្សារដំបូលខៀវ​ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញតូបលក់ដូរអស់ចំនួន ៦តូប និងសម្ភារក្នុងតូបអស់ទាំងស្រុង។

ម្ចាស់ទីតាំងលោកឧកញ៉ា កាំង ឡេង អាយុ​៣៩ឆ្នាំ​ មុខរបរ​ អគ្គនាយកផ្សារដំបូលខៀវ និងមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ ។ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការឆ្លងចរន្ដអគ្គិសនី​។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ គឺបានឆេះបំផ្លាញតូបថ្មប្រក់ស័ង្កសីដែលស្ថិតក្នុងផ្សារមានទំហំ​២០០ម៉ែត្រ x ១២ម៉ែត្រ​ ដោយឆេះអស់តូបចំនួន៦និងសម្ភារក្នុងតូបអស់ទាំងស្រុង​ ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ជំុវិញប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​២៤គ្រឿង ប្រើប្រាស់ទឹកអស់​ ២៣ឡាន ស្មើនឹង៩២ម៉ែត្រគូប,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​២គ្រឿង​ ប្រេីប្រាស់ទឹក​អស់​២ឡាន​ ស្មេីនឹង​ ១២ម៉ែត្រគូប​,​ រថយន្ត​របស់ក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ចំនួន​១គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន​ ស្មេីនឹង​៦ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង​១និង១០នាទីយប់រំលងអធ្រាត្រនាថ្ងៃដដែល៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print