ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ បន្តចុះផ្សព្វផ្សាយស្តីពី​ «ការលុបបំបាត់ការចម្លងមេរោគអេដស៍​និងស្វាយ​ ពីម្តាយទៅកូន» ដេីម្បីចូលរួមជាចរន្តជាតិមួយ​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥​ …!!

ចែករំលែក៖

ខេត្តព្រះសីហនុ: បើកយោងរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា, នៅថ្ងៃទី ១៩​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃកាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នើម​ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​​ បានផ្សព្វផ្សាយ​ស្តីពី​ «ការលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន»​ ជូនដល់អ្នកផ្ទុកមេរោគអេដស៍​ ចំនួន ១៧នាក់ នៅស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

កក្នុងឱកាសនោះលោក គួច​ ចំរេីន​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា​ ខេត្តព្រះសីហនុ​ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីនឹករលឹក​ពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយគ្នានេះ​ លោក បានលេីកឡេីងពីគំរូវីរភាពរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការបន្តកិច្ចការងារ​ បេីទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ​ ក៏ក្រុមការងារនៅអាចធ្វេីការ​បានជាបន្តបន្ទាប់តាមបែបគន្លងថ្មី។

ទន្ទឹមនឹងនេះ​ លោក បានអំពាវនាវដល់បងប្អូនដែលចូលរួមកម្មវិធីនៅថ្ងៃនេះ​ សូមជួយបន្ត​ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ​ មិត្តភក្តិ​ បងប្អូនបន្ថែមទៀត ជាពិសេសមន្ត្រីពាក់ព័ន្ធ​ និងបណ្តាញផ្សព្វផ្សាយនានា​ សូមបន្តផ្សាយឱ្យបានទូលំទូលាយ​ដល់សាធារណជន​​ ដេីម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ផង​ និងលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ផង។

ជាមួយគ្នានេះ​ បន្ទាប់ពីបានស្តាប់បទបង្ហាញពី​ លោកស្រី មុំ​ ចន្ទី​ និងលោកបណ្ឌិត​ វ៉ា​ សុភ័ក្ត្រ​ លេខាធិការក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ រួចមក ប្រជាពលរដ្ឋទាំងអស់​ បានថ្លែងអំណរគុណចំពោះ​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ដែលបានដាស់តឿនពីសារអប់រំសុខភាព​ ពីវិធីការពារខ្លួន​ពីជំងឺកូវីដ-១៩​ និងមេរោគអេដស៍ ព្រមទាំងបាន​ទទួលនូវវត្ថុអនុស្សាវរីយ៍​ក្នុង​ម្នាក់ៗ ៖​ អង្ករ​ មី​​ ត្រីខ​​ ទឹកត្រី​ ទឹកសុទ្ធ​ ទឹកក្រូច​ សម្ភារប្រេីប្រាស់​ កញ្ចប់អនាម័យ​​ និងថវិកា​ ១០ម៉ឺនរៀល។

បន្ទាប់ពីកម្មវិធីខាងលេីនេះ​ ក្រុមការងារ​ បានបន្តចុះសួរសុខទុក្ខ​ និងផ្តល់អំណោយដល់កុមារកំព្រា​ ២នាក់​ ដែលត្រូវឪពុកបោះបង់ចោល​ និងម្តាយស្លាប់​ ហេីយត្រូវបាន​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ ជួយសម្របសម្រួលឱ្យបានស្នាក់នៅក្នុងមណ្ឌលកុលាបនៃមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print