ខេត្តស្វាយរៀង៖ មានបុគ្គលិក MM Production ស្ថិតនៅសង្កាត់ស្វាយរៀងវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខារមាសហែក ជាងដូង និងតូបបោកអ៊ុតខោអាវក្រុងស្វាយរៀង
ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តអំពាវនាវ
អ្នកដែលពាក់ពន្ធ័សូមប្រញាប់ទៅធ្វើតេស្តរកកូវិដ១៩។
ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តបញ្ជាក់ទៀតថាព្រោះមានបុគ្គលិក MM Production ស្ថិតនៅសង្កាត់ស្វាយរៀងក្រុងស្វាយរៀងមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។
ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខារមាសហែកមាន
ស្រ្តីឈ្មោះ ប្រុញ សោភ័ណ្ឌ អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីឥណទាន រស់នៅភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
ទីតាំង ជាងដូងជុសជុលម៉ូតូ ដោយមាន
ស្រ្តីឈ្មោះ ជា សុជាតិ អាយុ ៤១ឆ្នាំ មុខរបរអ្នកលក់ខោអាវ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
និងមាន បុរសឈ្មោះ សិរី វិទូ អាយុ ៣៣ឆ្នាំ មុខរបរបោកអ៊ុតខោអាវ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន