រថយន្តឡិចសុីសបុករថយន្តកុងតឺន័រពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តLexus CT200Hមិនប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករថយន្តកុងតឺន័រដែលចតស្ងៀមលើចិញ្ចើមផ្លូវពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខក្រុមហ៊ុនIZUSU តាមបណ្ដោយផ្លូវចោមចៅ​ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3B-4551ចតស្ងៀមលើចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិច ខណ:នោះក៏មានបុរសម្នាក់បើករថយន្តLexusCT200Hពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BE-3016ធ្វើដំណើរដោយល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តLexus រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តកុងតឺន័ររងការខូចខាតនៅផ្នែកខាងក្រោយបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា។ក្រោយមកខាងម្ចាស់រថយន្តLexus ដោយស្គាល់ជាមួយខាងរថយន្តកុងតឺន័របានប្រាប់ថាចាំថ្ងៃស្អែកសុំធ្វើការសម្របសម្រួលគ្នា រួចក៏បានហៅរថយន្តស្ទូចមកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលទៅ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print