ស្ថានទូតចិនប្រចាំកម្ពុជា៖ លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចជាផ្លូវការក្នុង ប្រទេសកម្ពុជា មានចំណុចសំខាន់ៗទាំង ៥ នៃដំណើរទស្សនកិច្ចនាលើកនេះ !

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាសូមជម្រាបជូនថា, លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចជាផ្លូវការក្នុង ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែកញ្ញាកន្លងមកនេះ។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរ ទស្សនកិច្ចលើកទី ២ របស់លោកផ្ទាល់មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលើកទី ១ កាលពីខែតុលាឆ្នាំ ២០២០។ ក្នុងដំណើរទស្សនកិច្ចនាលើកនេះ ក៏ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេកនិងភាព ជោគជ័យជាទីគាប់ចិត្ត បានបញ្ចូលកម្លាំងថាមពលថ្មីៗក្នុងកិច្ចការកសាងសហគមន៍វាសនារួម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្ររវាងចិននិងកម្ពុជា។ ភាគីទាំងពីរបានសង្កត់ធ្ងន់ត្រូវបន្តអនុវត្តយ៉ាង ពេញលេញនូវកុងសុងស៊ីសសំខាន់ៗ ដែលកំណត់ដោយថ្នាក់ដឹកនាំទាំងពីរប្រទេសស្តីអំពីការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគីមួយនេះដោយផ្អែកលើ ផែនការសកម្មភាពសហគមន៍វាសនារួមរវាងចិននិងកម្ពុជាជាបន្ទាត់សំខាន់។

ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា, ចំណុចសំខាន់ៗទាំង ៥ នៃដំណើរទស្សនកិច្ចនាលើកនេះរួមមាន៖

១. ការរៀបចំកម្មវិធីប្រចាំថ្ងៃមានលក្ខណៈច្រើននិងមានប្រសិទ្ធភាពខ្ពស់។ ដំណើរទស្សនកិច្ចនា លើកនេះមានរយៈពេលតែ ២២ ម៉ោងប៉ុណ្ណោះ លោក Wang Yi ក្នុងរយៈពេលដ៏ខ្លីនេះបានអញ្ជើញ មានជំនួបនិងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក Wang Yi ក៏បានអញ្ជើញចូលរួមពិធីប្រគល់និងទទួល ពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៦។ ខ្លឹមសារនៃកិច្ចពិភាក្សាបាន គ្របដណ្តប់លើប្រធានបទជាច្រើន ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំ ទូលាយនិងស៊ីជម្រៅលើបញ្ហាក្នុងតំបន់និងលើឆាកអន្តរជាតិ បានលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញ ទៅមកលើផ្នែកនយោបាយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរថែមមួយកម្រិតទៀត។

២. ការគាំទ្រគ្នាទៅវិញទៅមកកាន់តែមុតមាំ។ ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ ខ្ជាប់ជានិច្ចនូវគោលនយោបាយចិនមួយ និងបន្តផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ជូនដល់ភាគីចិនលើបញ្ហា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងជាការចាប់អារម្មណ៍របស់ចិន។ ភាគីចិនបានលើកឡើងថា នឹងផ្ដល់ការគាំទ្រដល់កម្ពុជាតាមគ្រប់មធ្យោបាយ
ក.គាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអនុវត្ត គោលនយោបាយ។
ខ.គាំទ្រកម្ពុជាមិនភ័យខ្លាចអំណាចគៀបសង្កត់ ប្រឆាំងការគំរាមកំហែង ការពារ អធិបតេយ្យភាពនិងសេចក្ដីថ្លៃថ្នូរនៃជាតិ។ គ.គាំទ្រកម្ពុជាទប់ស្កាត់ជំងឺវីរុសកូវី អភិវឌ្ឍន៍សេដ្ឋកិច្ច កែ លម្អជីវភាពរស់នៅរបស់ប្រជាជន។
ឃ.គាំទ្រកម្ពុជាដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌ ជាតិរបស់ខ្លួន ។ ង.គាំទ្រដល់ប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់និងសកម្មលើឆាកអន្តរជាតិនិងក្នុង តំបន់។

៣. បន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។ ភាគីចិនបានប្រកាសថានឹង ផ្តល់ជំនួយជាវ៉ាក់សាំងកូវីដចំនួន ៣ លានដូសបន្ថែមទៀតដល់ភាគីកម្ពុជា ហើយក៏បានសន្យាយ៉ាងម៉ឺង ម៉ាត់ថានឹងផ្តល់វ៉ាក់សាំងដល់កម្ពុជាដោយគ្មានការកំណត់ និងត្រូវបានធានាគ្រប់ពេលវេលា។ ក្នុងខែ កញ្ញានេះ ចិនផ្តល់វ៉ាក់សាំងដល់កម្ពុជាមានចំនួនសរុបលើសពី ៣០ លានដូស។ ក្រៅពីនេះ ភាគីចិននឹង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល បង្កើនការបណ្តុះបណ្តាលធនធាន មនុស្ស លើកកម្ពស់សមត្ថភាពការពារសុខភាពសុខាភិបាលក្នុងប្រទេសកម្ពុជាថែមមួយកម្រិតទៀត។

៤. ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយស្ថិរភាព។ លោក Wang Yi និងសម្ដេច តេជោបានអញ្ជើញចូលរួមពិធីប្រគល់និងទទួលពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគី ចិនជូនចំពោះ កម្ពុជា និង បានអញ្ជើញជាសក្ខីភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសទ្វេភាគី និងគម្រោងជំនួយរវាងចិននិងកម្ពុជាក្នុងការទប់ស្កាត់ ជំងឺវីរុសជាបន្ទាន់ គម្រោងជំនួយបោសសម្អាតមីន, គម្រោងជំនួយជាសម្ភារៈសម្រាប់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរនៃប្រទេសទាំងពីរ និងគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេស ឡានឆាង-មេគង្គដែលសរុបចំនួន ៦ គឺជាឯកសារកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងភាគីទាំងពីរ។ ភាគី ទាំងពីរបានឯកភាពគ្នាបន្តពន្លឿនការសាងសង់គម្រោងសំខាន់ៗនៃ “ខ្សែក្រវាត់និងផ្លូវ” មានដូចជា តំបន់ សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីជាដើម។

ភាគីចិនសន្យានឹងពង្រីកការនាំចូលអង្ករកម្ពុជានិងផលិតផលកសិកម្មដែល មានគុណភាពខ្ពស់ផ្សេងទៀត ហើយការរៀបចំជាពិសេសក្នុងការពន្លឿនពិនិត្យអនុញ្ញាតផ្លែមៀនកម្ពុជា និងផលិតផលដទៃទៀតចូលទៅកាន់ទីផ្សារចិន។

៥. លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីកាន់តែស៊ីជម្រៅ ភាគីទាំងពីរប្រឆាំងដូចគ្នា ជាមួយការយកកិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយ។ កម្ពុជាគាំទ្របណ្ដាប្រទេសក្នុង អាស៊ាននិងចិនដើម្បីពន្លឿនការចរចាស្ដីពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង- លើកកម្ពស់ទំនាក់ទំនងអា ស៊ាន-ចិនកាន់តែរឹងមាំ រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ភាគីចិនបានបញ្ជាក់ជាថ្មីម្ដងទៀតនូវ ការគាំទ្រ ចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអឺរ៉ុបលើកទី ១៣ ដោយជោគជ័យ នាខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ រួមគ្នាជំរុញកិច្ចប្រជុំនេះឱ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋ កិច្ចនិងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងកំឡុងពេលជំងឺវីរុសកូវីដ។ ភាគីចិនគាំទ្រកម្ពុជាធ្វើជា ប្រធានប្តូរវេននៃអាស៊ាននាឆ្នាំ២០២១ ខាងមុខ ជម្រុញកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ាទទួលបានការអភិវឌ្ឍន៍ថ្មីឥតឈប់ឈរ។
សូមបញ្ជាក់ថា, ការលើកឡើងខាងលើលោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិនបាន គឺដោយសារតែលោកអញ្ជើញទទួលកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរ ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP
ស្តីអំពីសមិទ្ធផលផ្លផ្កានដំណើរទស្សនកិច្ចរបស់លោក តាមរយៈសំណួរ(AKP)សួរថា, សូមលោកបង្ហាញអំពីសមិទ្ធផលផ្លែផ្ដាសំខាន់ៗនៃដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជារបស់លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print