ខេត្តកំពត៖ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោលជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ (ZOOM)៕
...
ដោយ៖ ចន្ទ លីហ្សា