អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សូមឧបត្ថម្ភអាហារូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង)

ចែករំលែក៖

ភ្នំពេញ៖ អ្នកដែលធ្លាប់ហែលឆ្លងការលំបាកពិតជាមិនភ្លេចពីកំណើតរបស់ខ្លួន ឡើយ ក្រោយពីឈោងបានភាពជោគជ័យក្នុងជីវិតគ្រួសារ សង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាដើមកំណើតរបស់ខ្លួន។ ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសឧបត្ថម្ភអាហារូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន១៥០នាក់ ដូច្នេះប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង)។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងថា ពេលនេះខ្ញុំមានឱកាសចូលរៀនបំពេញក្ដីស្រមៃរបស់ខ្ញុំហើយ! ខ្ញុំបាទសូមឧបត្ថម្ភអាហារូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង) ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបន្តថា ក្នុងឱកាសដែលខ្ញុំបាទបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ខ្ញុំបាទសូមចែករំលែកការលំបាកពីអតីតដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យបានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រក្នុងពេលនេះឱ្យមានឱកាសរួមដំណើរជាមួយខ្ញុំ។ ពួកយើងនឹងរៀនជាមួយគ្នា។
ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែពី300ដុល្លារទៅ4000ដុល្លារទៅតាមការីកចម្រើន ចំណេះដឹង អត្តចរិតបុគ្គលិកលក្ខណៈនៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។
ម្យ៉ាងទៀត ខ្ញុំនឹងចែករំលែកបទពិសោធន៍ជាក់ស្ដែងជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរកគោលដៅអនាគតដ៏ល្អរុងរឿងរបស់ពួកគេ។
បញ្ជាក់៖ ខ្ញុំបាទនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។
ជំនាញដែលត្រូវរៀនមានដូចជា៖
វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print