ផ្ទុះការបញ្ចេញយោបល់លើបណ្តាញសង្គមរឿងតារាថៃ Mai Davika លេងស្ទីលតាមតារាខ្មែរ ស៊ីន យូប៊ីន

ចែករំលែក៖

ភ្នំពេញ៖ កំពុងតែផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក Tik Tok និងInstagram ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រោយពីអ្នកគាំទ្រពីកម្ពុជា បានបញ្ចេញរូបភាពជាច្រើនសន្លឹកអំពីករណីតារាស្រីល្បីល្បាញរបស់ថៃ គឺនាង Mai Davika មានរូបថតជាច្រើនសន្លឹកមានស្ទីលថតដូចគ្នាទៅនឹងតារាសម្តែងស្រីល្បីឈ្មោះនៅកម្ពុជា គឺកញ្ញា ស៊ីន យូប៊ីន ដែលការស្រដៀងគ្នានេះគឺសូម្បីតែស្ទីលថត និងសម្លៀកបំពាក់ដែលតារាថៃស្លៀកក៏មានភាពស្រដៀងគ្នាខ្លាំងស្ទើបេះដាក់។ ភាពស្រដៀងគ្នានេះបានបានបង្កើតឲ្យមានមតិចម្រូងចម្រាសមួយចំនួនរវាងអ្នកគាំទ្រតារាខ្មែរ និងតារាថៃរហូត តារាសម្តែង ស៊ិន យូប៊ីនបានបញ្ចេញមតិប្រតិកម្មមួយឡើង។ មិតនេះបានធ្វើឡើងក្រោយពីមតិមួយចំនួនបានលើកឡើងថា កញ្ញា ស៊ីន យូប៊ីនតារាសម្តែងពីកម្ពុជាចម្លងស្ទីលតូបតែងខ្លួន និងថតរូបតាមតារាស្រីថៃ Mai Davikaនោះ។ ស៊ីន យូប៊ីនបានបញ្ចេញប្រតិកម្មនៅលើបណ្តាញសង្គមInstagram របស់នាងថា មិនមែនឲ្យតែមានរូបភាពដូចគ្នា គឺតារាខ្មែរបានចម្លងស្ទីលពីតារាថៃឡើយ នាងបញ្ជាក់អមដោយការលើកឡើងថា រូបភាពដែលនាងបានថតហើយមានភាពស្រដៀងគ្នានឹងតារាស្រីម្នាក់នោះគឺនាងបានបញ្ចេញជាច្រើនខែ ហើយរូបភាពខ្លះក៏ច្រើនឆ្នាំដែរ ប៉ុន្តែរូបដែលត្រូវបានគេលើកឡើងថានាងចម្លងពីតារាថៃនោះគឺទើបតែត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ នាងថាមិនចង់បញ្ចេញយោបល់អ្វីឲ្យច្រើនជាងនេះឡើយ។
ងាកទៅលើបណ្តាញសង្គមTik Tokឯណោះវិញមានការការកាត់តរូបភាពជាច្រើនសន្លឹករបស់តារាស្រីទាំងពីរយកមកធ្វើការផ្គុំចូលគ្នា និងបង្កើតជាវីដេអូបង្ហោះព្រោងព្រាត ជាមួយនឹងការបញ្ចេញយោបល់ជាច្រើនជុំវិញរូបភាពទាំងនេះ ក្នុងនោះក៏មានការបញ្ចេញមតិចម្រុះខ្វែងគ្នារវាងអ្នកគាំទ្រតារាទាំងពីរ ដែលម្ខាងគាំទ្រតារាសម្តែងស្រីពីកម្ពុជា កញ្ញា ស៊ីន យូប៊ីន និងម្ខាងទៀតគាំទ្រតារាសម្តែងថៃ នាង Mai Davika នោះ។
ទោះជាយ៉ាងណាការចេញប្រតិកម្មរបស់តារាសម្តែង ស៊ីន យូប៊ីន បានបញ្ជាក់ដោយមិនបានបញ្ជាក់អំពីឈ្មោះតារាស្រីថៃខាងលើឡើង ហើយសូម្បីតែនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងក៏មិនមានអ្វីដែលធ្វើឲ្យគេកត់សម្គាល់ដែរថា ថានាងប្រតិកម្មជុំវិញបញ្ហាខាងលើនេះ។
គួរបញ្ជាក់ដែរថា ស៊ិន យូប៊ីនគឺជាតារាសម្តែងលេចធ្លោរពីកម្ពុជា ហើយនាងក៏មានឪពុកជាជនជាតិថៃផងដែរ។ នាងធ្លាប់បានចូលរួមសម្តែងនៅក្នុងភាពយន្តល្បីល្បាញដែលត្រូវបានផលិតដោយផលិតកម្មល្បីឈ្មោះនៅប្រទេសថៃ និងធ្លាប់ចាក់បញ្ចាំងនៅក្នុងរោងភាពយន្តថៃនិងកម្ពុជាផងដែរ៕

...


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print