ប្រធានាធិបតីហ្វីលីពីន ថ្កោលទោសប្រទេសអ្នកមាននៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃទី២១ខែកញ្ញា បានថ្កោលទោសដល់ ប្រទេសអ្នកមាន នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ប្រទេសអ្នកមានមិនព្រមចែកចាយវ៉ាក់សាំង ដល់ប្រទេសក្រីក្រ។ សារព័ត៌មាន The New York Times នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីហ្វីលីពីន បានថ្កោលទោសយ៉ាងខ្លាំង ពីការមិនមានតម្លាភាព ក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅលើពិភពលោក ។ ប្រធានាធិបតីហ្វីលីពីនបានចង្អុលប្រទេសអ្នកមានចំនួន១០ ដែលបានចាក់វ៉ាក់សាំងច្រើនជាងគេជូនពលរដ្ឋ នៅក្នុងចំណោម វ៉ាក់សាំង ៥,៨៦ពាន់លានដូសដែលបានចាក់ជូនពលរដ្ឋនៅជុំវិញពិភពលោក។ លោក Rodrigo Duterte បានថ្លែងសុន្ទរកថាមួយ ទៅកាន់សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា «ការខ្វះខាតវ៉ាក់សាំង កំពុងកើតឡើងនៅតាមបណ្តាប្រទេសក្រីក្រ។ បណ្តាប្រទេសអ្នកមានបានស្តុកទុកវ៉ាក់សាំង សម្រាប់ការពារជីវិតប្រជាជនពួកគេ ខណៈដែលប្រទេសក្រីក្រ កំពុងរង់ចាំទទួលការចាក់វ៉ាក់សាំង។ ទង្វើបែបនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលហួសពីការស្មាន ហើយគួរត្រូវតែទទួលការថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើដ៏អាត្មានិយមបែបនេះ ដែលមិនអាចត្រូវបានរាប់ជាទង្វើសុចរិត ដែលប្រកបដោយសមធម៌ និងសីលធម៌ឡើយ»។ លោក Rodrigo Duterte បានជំរុញឱ្យប្រទេសអ្នកមាន គាំទ្រយ៉ាងពេញទំហឹងដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX និងពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការ ចែកចាយវ៉ាក់សាំងផ្សេងៗទៀត។ លោក Rodrigo Duterte បាននិយាយបន្ថែមថា «យើងត្រូវការធ្វើបែបនេះ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការបំបែកដំណើរ នៃការបំប្លែងខ្លួនថ្មីៗទៀតនៃវីរុស (COVID-19) និងជួយធានាដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក»។ មកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ២.៤លានករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៧,០៧៤នាក់ និងអ្នកជាសះស្បើយជាង ២.១៩លាននាក់ ខណៈវ៉ាក់សាំងសរុប ៤១.៧៩លានដូសរួចមកហើយ ត្រូវបានចាក់ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះប្រជាជនប្រមាណ ១៨.៨លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ដោយ៖ធីរីណា

ប្រភពរូបថត៖ Reuters

...

ប្រភព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print