ចិនផ្តល់វ៉ាក់សាំងជូនដល់ក្រុមទាំងពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសនេះផងដែរ។ ទាំងនោះជាសកម្មភាពមនុស្សធម៌ដ៏ល្អមិនលំអៀងទៅលើក្រុមណាមួយនោះឡើយ។ សារព័ត៌មាន AFP បានផ្សាយថា ទីក្រុងប៉េកាំងបានបញ្ជូនវ៉ាក់សាំងដល់ទៅ១៣លានដូសឲ្យកម្លាំងយោធាមីយ៉ាន់ម៉ាដែលកំពុងតែដឹកនាំប្រទេស។ ជាមួយគ្នានេះដែរ ចិនក៏បានផ្ញើវ៉ាក់សាំងជាច្រើនទៅ ឱ្យក្រុមប្រឆាំងយោធា រួមទាំងបុគ្គលិកពេទ្យ និងផ្តល់សម្ភារដល់ទីតាំងធ្វើចត្តាឡីស័ករបស់ក្រុមប្រឆាំង។ តាមការលើកឡើងរបស់កម្លាំងទាហានឯករាជ្យកាឈីន (KIA) បានឱ្យដឹងថា ក្រុមមួយក្នុងចំណោម ២០ក្រុមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាក្រុមប្រឆាំងទទួលបានការផ្តល់ជំនួយ បុគ្គលិក អង្គការកាកបាទក្រហមចិនមកជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែមិនបានស្នាក់នៅយូរនោះឡើយ។ ក្រោយពេលរលកកូវីដ-១៩លើកទីបីបានវាយប្រហារទឹកដីមីយ៉ាន់ម៉ា កាលពីខែកក្កដាមក ក្រុមKIA បានចាក់វ៉ាក់សាំងចិនដល់មនុស្ស១ម៉ឺននាក់នៅក្នុងក្រុមរបស់ខ្លួន ។ ក្រៅពីនេះបុគ្គលិកសុខាភិបាលចិនក៏បាននាំយកសម្ភារបរិក្ខារពេទ្យជាច្រើនទៅជួយផងដែរ។ ក្រុមKIAក៏បាន បញ្ជាទិញវ៉ាក់សាំងពីចិនចំនួន៥ សែនដូសផងដែរ ៕ដោយ៖ធីរីណា

ប្រភពរូបថត៖AFP.

...

រូបថត៖minh họa.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print