អ្នកឯកទេសចិនសង្ស័យវីរុសកូវិដ ១៩ ផ្ទុះឡើងនៅអាមរិកតាំងពីខែមេសាឆ្នាំ ២០១៩

ចែករំលែក៖

ក្រុមអ្នកឯកទេសចិនមួយក្រុម បានប្រើប្រាស់រូបមន្តគណិវទ្យា ក្នុងការវាយតម្លៃហើយបានសរុបសេចក្តីមកថា ករណីឆ្លងកូវីដ១៩ បង្អស់កើនឡើងនៅក្នុងអំឡុងខែមេសាដល់ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតំបន់ភាគឦសាន្តនៃទឹកដីអាមេរិក។ ការផ្ទុះនៅទីនោះយ៉ាងយូហើយទើបផ្ទុះនៅក្នុងទីក្រុងវូហានប្រទេសចិន។ សារព័ត៌មានRT បានដកស្រងរបាយការណ៍ប្រវែង១៤ទំព័រដែលបានចុះផ្សាយលើគេហទំព័រ ChinaXiv នៅថ្ងៃទី ២២ខែកញ្ញា បញ្ជាក់ថា «លទ្ធផលគណនាបង្ហាញឲ្យឃើញថា កូវីដ១៩ បានផ្ទុះឡើងនៅក្នុងអំឡុងខែកញ្ញា»។ របាយការណ៍ខាងលើ ជាលទ្ធផលស្រាវជ្រាវ របស់អ្នកជំនាញ ចិនគឺលោក Zhouwang Yang, Yunhe Hu, Zhiwei Ding និងលោក Tiande Guo មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចិន ។ តាមសារព័ត៌មាន RT អ្នកវិទ្យាសាស្ត្រខាងលើ បានគណនាពេលវេលាផ្ទុះកូវីដ១៩លើកដំបូង រួមបញ្ចូលជាទិន្នន័យនិងរូបមន្តដែលទទួលបាន។ តាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក ករណីឆ្លងកូវិដ ១៩ ដំបូងបង្អស់នៅអាមេរិក កើតឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២០ ។ ប៉ុន្តែក្រុមអ្នកជំនាញចិនបានបង្ហាញពីការមន្ទិលសង្ស័យថា ករណីឆ្លងដំបូងបង្អស់នៅក្នុងរដ្ឋចំនួន ១១នៅអាមរិក ក្នុងអំឡុងខែមេសាឆ្នាំ២០១៩ នៅ Rhode Island និងយឺតបំផុតនៅខែវិច្ឆិកាឆ្នាំ២០១៩ នៅរដ្ឋ Dalaware ។ ក្រុមអ្នកវិទ្យាសាស្ត្រចិន ក៏បានផ្តោតទៅលើរដ្ឋ Maryland ដែលមានមន្ទីរពិសោធ Fort Detrick សម្រាប់កម្លាំងទាហានអាមេរិកស្រាវជ្រាវជីវសាស្ត្រ ក្នុងសង្គ្រាមត្រជាក់។ នៅពេលនេះដែរប្រភពកូវីដ ១៩ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយភាគីអាមេរិក និងសម្ព័ន្ធមិត្ត មានចេតនាទម្លាក់ទៅលើប្រទេសចិនឲ្យទទួលខុសត្រូវហើយទាមទារស្រាវជ្រាវទៅលើមន្ទីរពិសោធជីវសាស្ត្រ របស់ចិន។ ប៉ុន្តែរដ្ឋាភិបាលចិនមិនយលព្រម ហើយបើចង់ស្រាវជ្រាវគឺត្រូវតែស្រាវ ជ្រាវលើមន្ទីរពិសោធជីវសាស្ត្ររបស់អាមេរិកជាមុន៕ដោយ៖ធីរីណា

ប្រភពរូបថត៖Getty Images.

...

រូបថត៖ Feature China.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print