លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ប្រគល់ជូន លោកយាយ ហៅ ហ៊ូ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ, បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តតាកែវ រួចមក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរទៅខេត្តកំពង់ធំ ដើម្បីនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន លោកយាយ ហៅ ហ៊ូ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោកយាយ ដែលទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។
បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះដែរ លោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឡើង ក្នុងក្របខណ្ឌខេត្តកំពង់ធំ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៥៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ដោយឡែកនៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ លោកបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីអាជ្ញាធរមូលដ្ឋានខេត្ត បានអញ្ជើញចែកឱសថបុរាណចិន ជូនដល់ប្រជាជននៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤ និងពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ និងយុវវ័យ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ បង្កើតប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ ព្រមទាំងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីការពារជំងឺកូវីដ-១៩ នូវវិធានការ ៣ការពារ ៣កុំ៕


ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print