ខេត្តក្រចេះ, នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ រួមជាមួយ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកស្នួល បានអញ្ជើញទៅចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ ជាមួយពុទ្ធបរិស័ទនៅ វត្តសុគន្ធារាម (ហៅវត្តសេះស) ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
លោក គង់ គឹមនី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបានរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ បុព្វការីជន និង ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។
លោក អភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងបន្ដបន្ទាប់រហូតដល់បុណ្យភ្ជុំបិណ្ឌ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល«៣ការពារនិង៣កុំអោ» ដើម្បីកាត់ផ្តាច់ការខ្សែចម្លងជំងឺកូវីដ-១៩ ៕
ដោយ, សិលា