ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ បើ​កកិច្ចប្រជុំប្រចាំខែកញ្ញា និងលើក​ទិសដៅ​សម្រាប់ខែបន្ទាប់

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើក​ទិសដៅ​សម្រាប់ខែបន្ទាប់ ក្រោមការដឹក​នាំ​ដោយ​ លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍ និងមានការចូលរួមពីសំណាក់​ លោក​នាយរងប៉ុស្តិ៍ ​ នាយ-នាយរងផ្នែក​ និងមន្ត្រីពាក់ព័ន្ធមួយចំនួន​ទៀត។

នាកិច្ចប្រជុំនោះ​ លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍ បានលើកឡើងនូវ ខ្លឹមសារមួយចំនួនមាន ការផ្សព្វផ្សាយផែនការ និងស្មារតីអង្គប្រជុំរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១, ផ្សព្វផ្សាយស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅនាយកដ្ឋានច្រកទ្វារទី២, បង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍, ទប់ស្តាត់ជនបរទេសការជ្រៀតចូលប្រទេស តាមច្រករបៀង, អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល, គ្រប់គ្រងកម្លាំង និងបែងចែកមន្ត្រីបម្រើការងារ ស្របតាមបរិបទនាពេលបច្ចុប្បន្ន, បណ្ដុះបណ្ដាលមន្ត្រីទើបចូលបំរើការងារថ្មី, ការឆ្លើយតប និងផ្សព្វផ្សាយរាល់លិខិតរដ្ឋបាល ឲ្យបានទាន់ពេលវេលា, យកចិត្តទុកដាក់ថែទាំសំអាត ប្រព័ន្ធ Pisces & CBMS ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print