ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះឈរជើងការពារសន្តិសុខតាមខ្សែបន្ទាត់តំបន់ព្រំដែនកម្ពុជា- ថៃបានចុះបង្ក្រាបករណីនាំឈើឆ្លងដែនចេញពីទឹកដីប្រទេសថៃដោយខុសច្បាប់ជាច្រើនកំណាត់។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីបង្ក្រាបការនាំឈើឆ្លងដែនចេញពីទឹកដីថៃនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលកម្លាំងនគរបាល កម្លាំងយោធា បើកការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ហើយក៏បានប្រទះឃើញជនបង្កកំពុងធ្វើសកម្មភាពជញ្ជូនឈើប្រណីតនេះ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងនេះដែរ សមត្ថកិច្ចជំនាញមិនបានឃាត់ខ្លួនជនល្មើសនោះទេ ដោយសារភ្លាមៗជនទាំងនោះបានរត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ បន្សល់ទុកតែវត្ថុតាងល្មើសរួមមានឈើប្រភេទដុំចំនួន០៨ដុំ, ឈើប្រភទក្តារចំនួន០៧សន្លឹក និងប្រភេទឈើបង្តោលគ្រាក់ចំនួន៣២បង្គោល។
នៅចំពោះមុខ ឈើប្រណិតដែលបង្ក្រាបបានទាំងអស់ខាងលើត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា