អភិបាលខេត្ត​ព្រៃវែង​៖​ ចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅភូមិព្រៃមាស ឃុំអង្គររាជ្រ ស្រុកព្រះសេ្ដចទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ញ៉េប ឡា ប្រជាពលរដ្ឋរស់នៅភូមិព្រៃមាស ឃុំអង្គររាជ្រ ស្រុកព្រះសេ្ដច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ៦០ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ជា​ សុមេធី​ បានបញ្ជាក់បន្ថែមថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ញ៉េប ឡា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដូចខាងក្រោម​៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print