ក្រឡេកមើសម្រស់តារាស្រីល្បីឈ្មោះ៧រូបក្នុងឈុតប្រពៃណីខ្មែរនាឱកាសភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗមួយដែលប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះនៅខែភទ្របទ ចាប់ផ្តើមពីថ្ងៃ ១ រោចរហូតដល់ថ្ងៃ ១៥ រោច មានរយៈពេល ១៥ ថ្ងៃ។ សម្រាប់ឆ្នាំនេះ ពិធីកាន់បិណ្ឌគឺចាប់ពីថ្ងៃទី ២២ ខែកញ្ញា ហើយពិធីបុណ្យភ្ជុំបិណ្ឌឬបិណ្ឌធំ គឺនៅថ្ងៃទី ០៦ ខែតុលា។ អ្វីដែលជាការកត់សម្គាល់សម្លៀកបំពាក់ប្រពៃណីខ្មែរក៏បានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ និងត្រូវបានជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដែលភាគច្រើនស្ត្រីនិយមពាក់អាវប៉ាក់ពណ៌សរ តំណាងឲ្យទឹកចិត្តជ្រះថ្លាល្អបរិសុទ្ធ និងសំពត់ហួល ផាមួងទៅតាមការនិយមចូលចិត្តនិងធនធានដែលខ្លួនមាន។ ទាំងនេះគឺជាឈុតស្លៀកបំពាក់ដ៏ស្រស់ស្អាត របស់តារាស្រីមួយចំនួនដែលបានបញ្ចេញនាពេលកន្លងមកហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បើទោះបីជាឈុតខ្លះសាមញ្ញ ប៉ុន្តែបានបង្ហាញពីភាពទន់ភ្លន់ រឹងមាំរបស់នារីខ្មែរផងដែរ។ខាងក្រោមនេះគឺជាសិល្បការិនី៧រូបដែលបានបង្ហាញឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតនេះ។
ទី១តារាចម្រៀងប្រាំផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា៖ នាងបានបញ្ចេញរូបថនេះនៅថ្ងៃបិណ្ឌ១ជាមួយនឹងក្រុមគ្រួសារ និងបានផ្តិតយករូបភាពនៃស្រុកស្រែចម្ការមកបង្ហាញផងដែរ។
ទី២ គឺជាឈុតសម្លៀកបំពាក់របស់តារាចម្រៀងលំដាប់ជួរមុខមាស សុខសោភា គឺជាឈុតសាមញ្ញា ស្រស់ស្អាតនិងសាកសមទៅនឹងទិដ្ឋភាពនៅក្នុងវត្ត។
ទី៣ តារាចម្រៀង សុគន្ធ និសា៖ អ្នកណាក៏ដឹងដែរថា សុគន្ធ និសា គឺជាតារាចម្រៀងស្រីដែលតែងតែទទួលបានស្ងើចសរសើរលើការស្លៀកសម្លៀកបំពាក់បុរាណ និងប្រពៃណីផងដែរ។ មកលើកនេះនាងកាន់តែស្រស់ស្អាតសាកសម និងទន់ភ្លន់នឹងសំពត់ផាមួងពណ៌ទឹកប៊ិច និងអាវពណ៌ស ដ៏ស្រស់សោភា ដែលអ្នកគាំទ្រសរសរថាពិតជាស្អាត សុភាព និងថ្លៃថ្នូរ។
ទី៤ តារាសម្តែង និងពិធីការិនី ហិន ចាន់នីរ័ត្ន៖ អាវពណ៌សប៉ោងស្មា ពណ៌ស ដៃកាន់ស្រាក់ពិតជាសាកសមទៅនឹងការតុបតែងខ្លួនបែបសុភាពរាបសារ ពិសេសស្នាមញញឹមដ៏មានមន្ត្តស្នេហ៍កាន់តែធ្វើឲ្យតារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។
ទី៥ ម្ចាស់មកុដកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា លីវជីលី ៖ ឈុតសម្លៀកបំពាក់ប្រពៃណីដែលនាងបានបញ្ចេញកាលពីពេលថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង។ ខណៈដែលអ្នកគាំទ្រសរសើរថានាងពិតជាស្រស់ស្អាតទាំងក្នុងឈុតប្រពៃណី និងឈុតបែបស៊ីវីល័យនោះ។
ទី៦ តារាសម្តែង និងជាអតីតម្ចាស់មកុដកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា៖ ដៃកាន់ផ្កាឈូក និងផ្កា ម្លិះ សម្រាប់ថ្វាយព្រះ អមដោយសា្នមញញឹមយ៉ាងស្រទន់ ពិតជាសាកសមទៅនឹងឈុតប្រពៃណីខ្មែរនេះជាមួយនឹងការតុបតែងមុខបែបធម្មជាតិស្រាលស្រទន់ក៏នៅតែលើកសម្រស់នាងលេចធ្លោរដដែល។
ទី៧ តារាសម្តែង និងបង្ហាញម៉ូត កញ្ញា ចាន់ គង្ការ៖ ម្ចាស់ពានCambodia Next Top Model រូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តមិនតិចនោះទេក្រយពីនាងបានបញ្ចេញឈុតបែបសុភាព លើកនេះ។ កាន់តែលេចធ្លោរក្រោយពីនាងបានបន្ថែមខ្សែក្រវ៉ាត់បែបខ្មែរពីលើសម្លៀកបំពាក់នេះឲ្យកាន់តែទាកទាញនិងស្រស់ស្អាត៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print