លប់ចោលការប្រកួតឈុតតំណាងជាតិMiss Grand Cambodia 2021ជាបន្ទាន់នៅយប់នេះ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia 2021 ត្រូវបានប្រកាសផ្អាកការផ្សាយបន្តផ្ទាល់ចាប់ពីរាត្រីនេះបន្ទាប់ពីមានការដាក់បម្រាម។ ការប្រកាសផ្អាកការផ្សាយប្រមាណ២ម៉ោងមុនការផ្សាយផ្ទាល់មកដក់នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាផងដែរ។ 

ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា Miss Grand Cambodia 2021 បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់លើកម្មវិធីប្រកួតរបស់ខ្លួនហើយ គឺកម្មវិធីប្រកួតឈុតហែលទឹកកាលពីថ្ងៃទី២០ ខែកញ្ញានេះ។ តាមការគ្រោងទុកកម្មវិធីនឹងរៀបចំកម្មវិធីប្រកួតឈុតតំណាងជាតិនៅថ្ងៃទី២៣ ខែកញ្ញានេះ ប៉ុន្តែត្រូវបានលើកពេល ខណៈដែលកម្មវិធីវគ្គប្រកួតបឋម គ្រោងធ្វើនៅថ្ងៃទី២៤ខែកញ្ញា និងកម្មវិធីផ្តាច់ព្រ័ត្រដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកញ្ញា នោះក៏ទំនងជាត្រូវលើកពេលផងដែរ ប៉ុន្តែមិនទាន់ឃើញមានការប្រកាសកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយ។យោងតាមការបញ្ជាក់របស់របស់គណនីហ្វេសប៊ុកផ្លូវការរបស់កម្មវីធី Miss Grand Cambodia បានធ្វើសេចក្តីប្រកាសថា ដោយយោងតាមសារសំឡេងរបស់រាជរដ្ឋាភិបាល ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្តុំគ្នា ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ ដូចនេះដោយមានការពិភាក្សាគ្នារវាងផលិតកម្មមហាង្សជាមួយស្ថានីយទូរទ្សន៍ប៉ុសិ៍លេខ៥។  កម្មវិធីប្រកួត Miss Grand Cambodia 2021 បានធ្វើការពន្យាពេលក្នុងការប្រកួត វគ្គឈុតតំណាងជាតិ វគ្គPreliminary និង វគ្គផ្តាច់ព្រ័ត្រ  ជាបណ្តោះអាសន្ន ការកំណត់ថ្ងៃជាថ្មីនិងមានសេចក្តីប្រកាសនៅពេលក្រោយ!។ 

  ទោះជាយ៉ាងណា ប្រភពពីអ្នកដែលនៅក្នុងហេតុការណ៍ខាងលើបានទម្លាយថា នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១នេះ គឺអាជ្ញាធរមូលដ្ឋានបានធ្វើការចុះទៅដល់ទីតាំងនៃការរៀបចំកម្មវិធីផ្ទាល់នាស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកហូរដើម្បីធ្វើការហាម បញ្ចប់ការLiveកម្មវិធីប្រកួតឈុតតំណាងជាតិនេះតែម្តង។ ប្រភពថា មានសបេក្ខភាពសុរបដែលនឹងត្រូវឡើងបង្ហាញប្រមាណ២៥រូប ខណៈក្នុងបេក្ខភាពម្នាក់ៗក៏មានទាំងអ្នកផាត់មុខធ្វើសក់ រួមទាំងម្ចាស់ឈុតតំណាងជាតិត្រូវទៅរៀបចំតុបតែងផ្ទាល់ទៀតដូចនេះអាចនឹងមានមនុស្សច្រើនក្នុងកម្មវិធីប្រកួតខាងលើនេះ។ សម្រាប់ទស្សនិកជនដែលទន្ទឹងរងចាំតាមដានការផ្សាយផ្ទាល់នៃកម្មវិធីនេះបានសម្តែងការខកចិត្តព្រោះតែនេះគឺជាកម្មវិធីប្រកួតសំខាន់មួយក្នុងចំណោមកម្មវិធីទាំងអស់ នោះ៕  

  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print